ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី២

  ភ្នំពេញ៖ ថ្ងៃទី ០៥ខែមិថុនា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំ គ.យ.ប. ដោយមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប. ព្រមទាំងមានការចូលរួមពីសមាជិក គ.យ.ប. និងថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គលេខាធិការដ្ឋាន គ.យ.ប.។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចពីគណៈរដ្ឋមន្រ្ដីលើឯកសារទស្សនាទាន ស្ដីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋាន គ.យ.ប. បានរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយបានឆ្លងកាត់ការប្រជុំបច្ចេកទេស និងការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ […]

ព័ត៌មានជាតិ

ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមឆ្ពោះ ទៅកាន់ព្រះមេរុមុខវត្តបទុមវតី

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមហើយ នាព្រលឹមថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះ ទៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិទៅវត្តភ្នំ បន្តតាមបណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់វិមានឯករាជ្យ និងបន្តទៅកាន់ព្រះមេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើពិធីថ្វាយព្រះភ្លើង។   សូមរម្លឹកជូនថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។   បន្ទាប់ពីព្រះទិវង្គត រាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយក្នុងនោះ ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័ន […]

ព័ត៌មានជាតិ

អគ្គនាយកដា្ឋនគយ បំភ្លឺ​ពាក់ព័ន្ធនឹកការចុះចាប់ទូរសព្ទ​ជាង​ ១០០០គ្រឿង​ ពីក្នុងហាងលក់ទូរសព្ទមួយចំនួននៅខេត្តត្បូងឃ្មុំ ០១-មិថុនា-ឆ្នាំ២០២៤

ត្បូងឃ្មុំ៖​ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ បានឱ្យដឹងថា​ ការចុះចាប់​ និងដកហូតទូរសព្ទ​ពីក្នុងហាងមួយ​ចំនួន​ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នាពេលថ្មីៗកន្លងមកនេះ ដោយសារទូសព្ទទាំងនោះគ្មានពន្ធនាំចូល។ ក្នុងសេចក្តីបំភ្លឺ​របស់​ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៤​ បានបញ្ជាក់ថា​ ការចុះចាប់​ និងដកហូតទូរសព្ទខាងលើជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ មន្ត្រីនៃស្នងការដ្ឋាននគរបាល និងអាជ្ញាធរមូលដ្ឋាន​ ក្រោមកិច្ចសម្របសម្រួលពី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ​ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះ​ រួមមាន ទូរសព្ទ​ ប្រេងម៉ាស៊ីន​ និងគ្រឿងអគ្គិសនីមួយចំនួន។ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ បានលេីកឡេីងថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពី​ គយជាធរមាន​ ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងប្រកាសលេខ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា […]

ព័ត៌មានជាតិ

គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% ហើយ គ្រោងនឹងបញ្ចប់លឿនជាងកិច្ចសន្យាមួយឆ្នាំ

ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៨៧,១៩% ហើយបើគ្មានការប្រែប្រួលទេ គម្រោងនេះអាចនឹងបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ ដោយធានាបាននូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ េនះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹងជញ្ជូន តាមរយៈបណ្តេញសង្កមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២២០៤។   ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែបានចង្អុលបង្ហាញឱ្យ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។   វឌ្ឍនភាពការងារសាងសង់រួមមាន៖ ១).អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ២).ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខ។ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន! បាត់ដំបង ÷ ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន! បាត់ដំបង ÷ ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីធ្លារខាងមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន ក្បែរព្រំដែនប្រទេសថៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីភាពចាំបាច់ខ្លាំងក្នុងការរឹតបន្តឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមបណ្ដាខេត្តជាប់ព្រំដែន។ ដោយផ្អែកលើបទពិសោធ និងលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ជាបន្តបន្ទាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំ ដែលបាននិងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀន ផងដែរ។ ការគូសបញ្ជាក់យ៉ាងដូច្នេះពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់អង្គប្រជុំដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង រួមទាំងអង្គភាពកងកម្លាំងចម្រុះ រួមមាន៖ នគរបាល […]

ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ នាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ សម្តេច

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបជាមួយ លោកបណ្ឌិត YUN Seog-dae ប្រធាន និងជានាយកប្រតិបត្តិសាជីវកម្មធនធានទឹកកូរ៉េ K-water និងជាប្រធាន ក្រុមប្រឹក្សាទឹកអាស៊ី (AWC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ រសៀលថ្ងៃសុក្រ ទី១៧ ឧសភា ឆ្នាំ២០២៤។ Korea Water Resource Corporation (K-water) គឺជាសាជីវកម្មធនរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទទួលបន្ទុកការអភិវឌ្ឍធនធានទឹកលើគ្រប់ផ្នែកសម្រាប់ការប្រើប្រាស់សាធារណៈ និងក្នុងឧស្សាហកម្ម ដែល ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៧ ។ K-water ក៏បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ រាជរដ្ឋាភិបាលកម្ពុជា តាំងពីឆ្នាំ១៩៩៩មក ដោយបានអភិវឌ្ឍគម្រោងធនធានទឹកជាច្រើន នៅតាមដងទន្លេមេគង្គ និងតាមខេត្តមួយចំនួនដែលរួមមាន កំពង់ស្ពឺ កំពង់ឆ្នាំង និងបាត់ដំបង ។ ហើយកាលពីខែមីនា ឆ្នាំ២០២៤នេះ K-water ក៏បានពិភាក្សាជាមួយនឹងក្រសួងធនធានទឹក និងឧតុនិយម លើការអភិវឌ្ឍធនធានទឹក រួមទាំងគម្រោង Smart Water Management នៅរាជធានីភ្នំពេញផងដែរ ។ […]

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឯកអគ្គរដ្ឋទូតកាណាដា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

  នៅព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវ ភីង អ៊ែម កីតនីកូន (Ping M. Kitnikone) ឯកគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ នៅក្នុងជំនួបនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានអបអរសាទចំពោះលោកជំទាវ ដែលត្រូវបានតែងតាំងជា ឯកអគ្គរដ្ឋទូត នៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ សង្ឃឹមថា នៅក្នុងអាណត្តិការងាររបស់លោកជំទាវ លោកជំទាវ នឹងខិតខំប្រឹងប្រែងដើម្បីធ្វើយ៉ាងណាឱ្យទំនាក់ទំនងទ្វេភាគី កម្ពុជា-កាណាដា នឹងត្រូវបានលើកកម្ពស់បន្ថែមទៀត។ ទាក់ទងទៅនឹងការងារអាស៊ាន គឺ កាណាដាកំពុងតែខិតខំដើម្បីសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី Free Trade ជាមួយនឹងអាស៊ាន ដែលនេះនឹងផ្ដល់ផលប្រយោជន៍ទាំងអាស៊ាន និងកម្ពុជាយើងផងដែរ។ សម្ដេចតេជោសង្ឃឹមថាលោកជំទាវ នឹងជំរុញទំនាក់ទំនង ទ្វេភាគីរវាងកម្ពុជា និងជាមួយអាស៊ាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ […]

ព័ត៌មានជាតិ

  តូក្យូ៖ កម្ពុជា និងជប៉ុន បានរៀបចំជំនួបផ្គូផ្គងធុរកិច្ចរវាងអ្នកវិនិយោគប្រទេសទាំងពីរនៅទីស្នាក់កណ្តាលនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងសហគមន៍ធុរកិច្ចទាំងពីរឱ្យកាន់តែស្អិតល្មួតបន្ថែមមួយកម្រិតទៀត។   ព្រឹត្តិការណ៍នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដោយ លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងលោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។   លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណជូនចំពោះភាគីជប៉ុនដែលបានរៀបចំកម្មវិធីផ្គូផ្គងដ៏មានតម្លៃនាឱកាសបេសកកម្មគោះទ្វារវិនិយោគរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលនេះ។   លោកឧបនាយករដ្ឋមន្ត្រី បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា វិស័យឯកជនដែលបានចូលរួមនឹងខិតខំក្តាប់ជាប់នូវឱកាសមាសពេជ្រនេះ សំដៅទាក់ទាញសហគ្រាសដែលមានវត្តមានឱ្យទៅបណ្តាក់ទុនវិនិយោគនៅលើទឹកដីកម្ពុជា។   ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏លើកឡើងអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាដែលមានភាពបើកចំហ ទាក់ទាញ និងងាយស្រួលសម្រាប់ការបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ។   លើសពីនេះ លោកឧបនាយករដ្ឋមន្ត្រី […]

ព័ត៌មានជាតិ

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាំយកអំណោយដ៏ថ្លៃថ្លា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវជូនដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ចំនួន២២គ្រួសារ នៅស្រុកឆែប ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងសហការី រួមជាមួយអាជ្ញាធរដែនដី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋដែលមានជីវភាពលំបាកខ្វះខាតចំនួន២២គ្រួសារ ដែលអញ្ជើញមកពីភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ។   ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដល់បងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាកខ្វះខាត របស់សម្ដេចមហាបវរធិបតី និងលោកជំទាវផងដែរ។   ឧត្តមសេនីយ៍ទោ បានសំណូមពរដល់បងប្អូនអតីតយុទ្ធជន កុំចាញ់បោកលើជនអគិតិមួយចំនួនដែលវាយប្រហារមកលើរាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយស្របច្បាប់។   ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខនេះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២២គ្រួសារនេះ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មីជាតិ ទឹកត្រី […]

ព័ត៌មានជាតិ

ម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សារព័ត៌មាន គឺជាអំណាចទី៤ ដែលមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព

រសៀលថ្ងៃសុក្រ ទី៣ ឧសភា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតី ក្នុង “ទិវាសេរីភាពសារព័ត៌មាន និងពិធីជួបជុំពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៦” ។ មានប្រសាសន៍ក្នុងឱកាសដ៏ពិសេសនោះ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត បានគូសបញ្ជាក់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍប្រទេសជាតិ សម្រាប់ថែរក្សាសន្តិភាព ស្ថិរភាព និងសម្រាប់ផ្តល់ថាមពលឱ្យប្រជាជនយើងធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញវិធានឱ្យមានប្រសិទ្ធភាព។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍លើកឡើងថា សារព័ត៌មានដើរតួនាទីសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពិតជូនដល់សាធារណជន ខណៈដែលអ្នកសារព័ត៌មានជាចលករសំខាន់ក្នុងកិច្ចការងារនេះ។ ដើម្បីឱ្យសារព័ត៌មានកាន់តែមានគុណភាព អ្នកសារព័ត៌មានត្រូវឈរលើគោលការណ៍ជាមូលដ្ឋាននៃការគោរពក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅលើពិភពលោក អ្នកសារព័ត៌មាន បានបំពេញតួនាទីដ៏សំខាន់ក្នុងការចូលរួមកែលម្អចំណុចខ្វះខាត។ អ្នកសារព័ត៌មានអាជីព ដែលគោរពវិជ្ជាជីវៈ គឺប្រៀបបានជាកញ្ចក់សម្រាប់ឆ្លុះបញ្ចាំងដ៏មានប្រសិទ្ធិភាពអំពីបញ្ហាសង្គម។ សម្តេចធិបតី ថ្លែងបន្តថា បងប្អូនសារព័ត៌មានបានបន្តលើកស្ទួយវិស័យព័ត៌មាន ដោយប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន និងសូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងលុបបំបាត់ព័ត៌មានបំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ […]