ព័ត៌មានជាតិ

សម្តេចតេជោ ចង់ឃើញស្ពានមិត្តភាពកម្ពុជា-កូរ៉េ​​ លេចវត្តមានក្នុងពេលឆាប់ៗខាងមុខនេះ

  ចេញផ្សាយ ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០២៤នៅក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ផាក ជុងវុក (Park Jung-wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគោលបំណងរបស់សម្តេច ចង់ឃើញនូវស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេពីរ ដែលសម្តេចជាអ្នកស្នើឡើងដោយផ្ទាល់ក្នុងពេលឆាប់ៗខាងមុខនេះ។ ទាក់ទងនឹងគម្រោងស្ពាន មិត្តភាពកម្ពុជា-កូរ៉េ ឯកឧត្តមឯកអគ្គរដ្ឋទូត បានគោរពជម្រាបជូន សម្ដេចតេជោថា ឯកឧត្តម តែងតែតាមដានដំណើរការនេះយ៉ាងយកចិត្តទុកដាក់ និងបានលើកឡើងថា ការរៀបចំសាងសង់ស្ពាននេះមានដំណើរការទៅរលូន ហើយនឹងចុះបឋមសិលាចាប់ផ្ដើមសាងសង់នៅឆ្នាំ២០២៥ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃជិត ៣០០លានដុល្លារអាម៉េរិក តភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រ ត្រូវបានចុះហត្ថលេខារវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ។ តាមរយៈគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា- សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ ជ្រោយចង្វារ-អរិយក្សត្រ) នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនទំនិញកាន់តែងាយស្រួល […]

ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ លើកទី២

  ភ្នំពេញ៖ ថ្ងៃទី ០៥ខែមិថុនា លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ (គ.យ.ប.) បានអញ្ជើញចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំ គ.យ.ប. ដោយមានការចូលរួមពីលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការ គ.យ.ប., លោក ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាអនុប្រធាន គ.យ.ប. ព្រមទាំងមានការចូលរួមពីសមាជិក គ.យ.ប. និងថ្នាក់ដឹកនាំ និងមន្រ្ដីនៃអគ្គលេខាធិការដ្ឋាន គ.យ.ប.។ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានការសម្រេចពីគណៈរដ្ឋមន្រ្ដីលើឯកសារទស្សនាទាន ស្ដីពីក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ដយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋាន គ.យ.ប. បានរៀបចំសេចក្ដីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ ដោយបានឆ្លងកាត់ការប្រជុំបច្ចេកទេស និងការពិគ្រោះយោបល់ជាមួយក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ […]

ព័ត៌មានជាតិ

ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមឆ្ពោះ ទៅកាន់ព្រះមេរុមុខវត្តបទុមវតី

ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្បួនដង្ហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ចាប់ផ្ដើមចេញដំណើរពីវត្តឧណ្ណាលោមហើយ នាព្រលឹមថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២៤នេះ ទៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិទៅវត្តភ្នំ បន្តតាមបណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះមកកាន់វិមានឯករាជ្យ និងបន្តទៅកាន់ព្រះមេរុ នៅមុខវត្តបទុមវតី ដើម្បីធ្វើពិធីថ្វាយព្រះភ្លើង។   សូមរម្លឹកជូនថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា យាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តឧណ្ណាលោម ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា ដោយព្រះជរាពាធ។   បន្ទាប់ពីព្រះទិវង្គត រាជរដ្ឋាភិបាលក៏បានចេញសារាចរណែនាំស្ដីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះសពសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយក្នុងនោះ ប្រកាសថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខជាផ្លូវការ, គ្រប់ក្រសួង ស្ថាប័ន […]

ព័ត៌មានជាតិ

អគ្គនាយកដា្ឋនគយ បំភ្លឺ​ពាក់ព័ន្ធនឹកការចុះចាប់ទូរសព្ទ​ជាង​ ១០០០គ្រឿង​ ពីក្នុងហាងលក់ទូរសព្ទមួយចំនួននៅខេត្តត្បូងឃ្មុំ ០១-មិថុនា-ឆ្នាំ២០២៤

ត្បូងឃ្មុំ៖​ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ បានឱ្យដឹងថា​ ការចុះចាប់​ និងដកហូតទូរសព្ទ​ពីក្នុងហាងមួយ​ចំនួន​ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ​ នាពេលថ្មីៗកន្លងមកនេះ ដោយសារទូសព្ទទាំងនោះគ្មានពន្ធនាំចូល។ ក្នុងសេចក្តីបំភ្លឺ​របស់​ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ នៅថ្ងៃទី៣១​ ខែឧសភា​ ឆ្នាំ២០២៤​ បានបញ្ជាក់ថា​ ការចុះចាប់​ និងដកហូតទូរសព្ទខាងលើជាផ្នែកមួយនៃប្រតិបត្តិការចុះត្រួតពិនិត្យអនុលោមភាពចុងទី ដែលអនុវត្តឡើងដោយការិយាល័យស្រាវជ្រាវ​ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ មន្ត្រីនៃស្នងការដ្ឋាននគរបាល និងអាជ្ញាធរមូលដ្ឋាន​ ក្រោមកិច្ចសម្របសម្រួលពី​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានចុះឆែកឆេរ​ និងត្រួតពិនិត្យទីតាំងអាជីវកម្មដ្ឋានចំនួន ៥ ទីតាំង នឹងចាប់ឃាត់បានទំនិញល្មើសច្បាប់គយចម្រុះ​ រួមមាន ទូរសព្ទ​ ប្រេងម៉ាស៊ីន​ និងគ្រឿងអគ្គិសនីមួយចំនួន។ អគ្គនាយកដា្ឋនគយ​ និងរដ្ឋករកម្ពុជា​ បានលេីកឡេីងថា អនុលោមតាមមាត្រា ៨ នៃច្បាប់ស្តីពី​ គយជាធរមាន​ ប្រកាសលេខ ៣៨៩ សហវ.គរ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ របស់ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងប្រកាសលេខ៧៣៥ សហវ.គរ ចុះថ្ងៃទី១១ ខែកញ្ញា […]

ព័ត៌មានជាតិ

គម្រោងស្ដារលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចបានជិត ៩០% ហើយ គ្រោងនឹងបញ្ចប់លឿនជាងកិច្ចសន្យាមួយឆ្នាំ

ចេញផ្សាយ ថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ២០២៤ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ សម្រេចវឌ្ឍនភាពការងារសាងសង់បាន ៨៧,១៩% ហើយបើគ្មានការប្រែប្រួលទេ គម្រោងនេះអាចនឹងបញ្ចប់ការសាងសង់រួចរាល់មុនកិច្ចសន្យាមួយឆ្នាំ ដោយធានាបាននូវកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ េនះបើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹងជញ្ជូន តាមរយៈបណ្តេញសង្កមហ្វេសប៊ុក នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២២០៤។   ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលតែងតែបានចង្អុលបង្ហាញឱ្យ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ យកចិត្តទុកដាក់ខ្ពស់លើគម្រោងដ៏សំខាន់មួយនេះ។   វឌ្ឍនភាពការងារសាងសង់រួមមាន៖ ១).អ៊ុតកៅស៊ូបេតុង AC ទាំង២ស្រទាប់ គ្រោងបញ្ចប់ ១០០% នាពាក់កណ្តាលខែមិថុនា ២).ការងារបំពាក់សម្ភារសុវត្ថិភាពចរាចរណ៍ (គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗ ដែលជាសំណូមពរក្រុមការងារ និងប្រជាពលរដ្ឋរស់នៅសងខាងផ្លូវ) គ្រោងបញ្ចប់នៅបំណាច់ខែសីហា ខាងមុខ។ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន! បាត់ដំបង ÷ ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ថ្លែងពីភាពចាំបាច់នៃការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនតាមបណ្ដាខេត្តជាប់ព្រំដែន! បាត់ដំបង ÷ ឈានចូលថ្ងៃទី២ នៃបេសកកម្ម គឺនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ក្នុងខេត្តបាត់ដំបង។ ក្នុងកិច្ចប្រជុំដែលបានប្រព្រឹត្តទៅនៅទីធ្លារខាងមុខអគារ នៃបញ្ជាការដ្ឋានវរសេនានគរបាលការពារព្រំដែនគោក លេខ៨១៧ ស្ថិតក្នុងស្រុកសំពៅលូន ក្បែរព្រំដែនប្រទេសថៃ ឯកឧត្តមអភិសន្តិបណ្ឌិត បានគូសបញ្ជាក់ពីភាពចាំបាច់ខ្លាំងក្នុងការរឹតបន្តឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ តាមបណ្ដាខេត្តជាប់ព្រំដែន។ ដោយផ្អែកលើបទពិសោធ និងលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស ជាបន្តបន្ទាប់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំ ដែលបាននិងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀត ទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ ដែលការណ៍នេះ ក៏ត្រូវបានកត់សម្គាល់ដោយភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកឧក្រិដ្ឋកម្មគ្រឿងញៀន ផងដែរ។ ការគូសបញ្ជាក់យ៉ាងដូច្នេះពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់អង្គប្រជុំដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តបាត់ដំបង រួមទាំងអង្គភាពកងកម្លាំងចម្រុះ រួមមាន៖ នគរបាល […]

ព័ត៌មានសេដ្ឋកិច្ច និងបច្ចេកវិទ្យា

កម្ពុជា សហការជាមួយក្រុមហ៊ុន Alibaba.Com ដើម្បីនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ

ថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២៤លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាស្តីពី “លើសពីទីផ្សារកម្ពុជា៖ ការនាំយកផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិតាមរយៈ Alibaba.com” ដែលមានវត្តមានអញ្ជើញចូលរួមដោយថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សភាពាណិជ្ជកម្មកម្ពុជា ក្រុមហ៊ុន Alibaba និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនរូប។   ពិធីនេះប្រារព្ធធ្វើឡើង កាលពីព្រឹកថ្ងៃចន្ទ ទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ   សិក្ខាសាលានេះ រៀបចំឡើងដើម្បីជំរុញការនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ និងផ្តល់ឱកាសដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការទាញយកប្រយោជន៍ពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល ឱ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះនៅក្នុងបញ្ចកោណទី២ ស្តីពី “ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង” និង បញ្ចកោណទី៥ ស្តីពី “ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល”, និងការដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥”។   សិក្ខាសាលានេះ គឺជាសកម្មភាពឆ្លុះបញ្ចាំងពីភាពជាដៃគូ និងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ក្នុងការលើកកម្ពស់ផលិតផលកម្ពុជា […]

ព័ត៌មានសន្តិសុខសង្គម

ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងនៅតាមច្រាំងទន្លេខណ្ឌច្បាអំពៅត្រូវបានអគ្គីភ័យឆាបឆេះបន្ទាប់ពីរម្ចាស់ចាកសោទៅផ្សា

ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះអស់ជាច្រើនខ្នង ប្រភេទឈើប្រកស័ង្កសី សំណង់មិនរៀបរយ នៅតាមច្រាំងទន្លេ ខណ្ឌច្បារអំពៅ បន្ទាប់ពីម្ចាស់ផ្ទះដើមហេតុចាក់សោទៅផ្សារមួយភ្លែត។ ករណីនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតតាមផ្លូវ៣៦៩ សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មានភ្លាម អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានបញ្ចេញរថយន្តបាញ់ទឹកគ្រប់បណ្តាគោលដៅ មានរថយន្តរបស់ក្រសួងមហាផ្ទៃ រថយន្តការិយាល័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តក្រុមហ៊ុនស្រាបៀកម្ពុជា រថយន្តខាងបុរីប៉េងហ៊ួត និងជាច្រើនគ្រឿងទៀត មកជួយទប់ស្កាត់ទាន់ពេលវេលា។ អគ្គិភ័យនេះ សមត្ថកិច្ចបានអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យរលត់ត្រឹមម៉ោង ៨:៥០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុ និងការខូចខាត សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ រង់ចាំការត្រួតពិនិត្យជាមុនសិន។ គួរបញ្ជាក់ថា ទីតាំងខាងលើ ជាទីតាំងពិបាកក្នុងការសង្គ្រោះ ដោយសារផ្លូវតូចចង្អៀត និងប្រជាពលរដ្ឋរស់នៅច្រើន៕

ព័ត៌មានសន្តិសុខសង្គម

កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពីទទួលពាក្យបណ្តឹងពីឪេពុកក្មេងស្រីរងគ្រោះ!!!!!!!

(ឧត្តរមានជ័យ) ÷ ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ មូលដ្ឋានស្រុកត្រពាំងប្រាសាទ សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ចុះឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ក្រូច ផាត ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិដីក្រហម ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ (តាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះ) ឈ្មោះ វ៉ែន សំណាង ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ នៅចំណុចភូមិ ឃុំជាមួយគ្នា កុមារីរងគ្រោះឈ្មោះ ស. ស.ន រហូតមានផ្ទៃពោះ ០១ខែកន្លះ រស់នៅភូមិ ឃុំជាមួយគ្នា។ បច្ចុប្បន្ន:ជនសង្ស័យ កម្លាំងជំនាញបញ្ជូនទៅសាលាដំបូងខេត្តឧត្តរមានជ័យ៕

ព័ត៌មានសន្តិសុខសង្គម

បញ្ចប់តំណែងចៅអធិការវត្តឈើទាលជ្រុំ នៃខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូ ឈ្លោះជាមួយអ្នកគ្រូបង្រៀន

     ត្បូងឃ្មុំ ១៩-ឧសភា-២០២៤ព្រះសង្ឃមួយអង្គ ភិក្ខុ អ៊ុក ម៉ាឬទ្ធី ត្រូវបញ្ចប់តំណែងពីព្រះចៅអធិការវត្តឈើទាលជ្រុំ (ហៅវត្តកូនត្មាត) ស្ថិតក្នុងភូមិកូនត្មាត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បន្ទាប់ពីបែកធ្លាយវីដេអូ ឈ្លោះជាមួយអ្នកគ្រូបង្រៀន ជានាយិការរងអនុវិទ្យាល័យអញ្ចើម ក្នុងស្រុកត្បូងឃ្មុំ។ ករណីនេះត្រូវបានគេយកទៅចែកចាយលើបណ្តាញសង្គម និងមានការវែកញែកជាច្រើនហូរហែរ បន្ទាប់ពីព្រះសង្ឃអង្គនេះ បានធ្វើសកម្មភាពវាយទៅលើសិស្សសាលាបឋមសិក្សាអញ្ចើម ដោយមូលហេតុសិស្សមិនបានរើសដុំថ្ម ទៅដាក់ក្នុងគ្រឹះទីចាត់ការ និងបណ្ណាល័យ ដែលកំពុងសាងសង់ តាមការបញ្ជារបស់លោក ខណៈព្រះអង្គជាគណៈកម្មការមួយរូបផងដែរ នៅក្នុងសាលារៀននេះ។ ភ្លាមៗក្រោយមានរឿងហេតុនេះ អាជ្ញាធរខេត្ត បានឲ្យជំនាញពាក់ព័ន្ធ និងព្រះមន្ត្រីសង្ឃ រួមគ្នាពិនិត្យ និងដោះស្រាយលើរឿងនេះ។ ជាក់ស្តែងតាមរយៈរបាយការណ៍ និងតាមការឲ្យដឹងពី លោក ហាក់ ហុន ប្រធានធម្មការ និងសាសនា ខេត្តត្បូងឃ្មុំ នាល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ថា អាជ្ញាធរខេត្តបានឲ្យជំនាញពាក់ព័ន្ធ សម្រេចឲ្យ ១. ត្រូវបាននិមន្តភិក្ខុ អ៊ុក ម៉ាឫទ្ធី ជាចៅអធិការវត្តឈើទាលជ្រុំ (កូនត្មាត) ឃុំអញ្ចើម […]