កាលពីព្រឹកថ្ងៃទី27/07/2019/ខែកក្តដាឆ្នាំ2019កន្លងមកនៅសាលាសង្កាត់ផ្សាកណ្តាលបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ

 

 

 

កាលពីព្រឹកថ្ងៃទី27/07/2019/ខែកក្តដាឆ្នាំ2019កន្លងមកនៅសាលាសង្កាត់ផ្សាកណ្តាលបានរៀបចំពិធីបើកការដ្ឋានសាងសង់ផ្លូវ

បេតុងក្រោមគម្រោងមូនិធិសង្កាត់ឆ្នាំ2019 ក្រោមអធិបតីភាពលោកគាត ហ៊ុលអភបាលនៃគណអភិបាលក្រុងប៉ោយប៉ែតនិងមានការចូលរួមពីនាយករដ្ឋបាលមន្រ្តីបច្ចេកទេសសាលាខេត្តបន្ទាយមានជ័យការិយាល័យអង្គភាពចភសង្កាត់ ក្រុមប្រឹក្សាសង្កាត់មេភូមិអនុភូមិសមាជិកភូមិប្រជាការពារភូមិនិងប្រជាពលរដ្ឋមកពីសង្កាត់ទាំងពីរមានប្រមាណជាង200នាក់។ នៅក្នុងអង្កពិធីនោះ។ លោកគាត ហ៊ុលអភិបាលនៃគណអភិបាលក្រុងប៉ោយប៉ែតបានអោយដឹងថា សាលាក្រុងបានសម្រេចសាងសង់ផ្លូវបេតុងអាមេជូនប្រជាពលរដ្ឋចំនួន2សង្កាត់1សងនកាត់ផ្សាកណ្តាលនិងសង្កាត់ប៉ោយប៉ែតដោយតភ្ជាប់ពីផ្លូវមូលនិធិឆ្នាំ2018កន្លងមកនោះ លោកអភិបាលបន្តទៀតថាការសាងសង់ផ្លូវ2ខ្សែនេះប្រវែង៨៥៣ម៉ែត្រដែលមានទទឹងផ្លូវ៨ម៉ែត្រនិងកម្រាស០/15ម៉ែត្រនៅក្នុងនោះសង្កាត់ប៉ោយប៉ែត៤៨៣ម៉ែត្រ។ សង្កាត់ផ្សាកណ្តាលប្រវែង៣៧០ម៉ែត្របានចំណាយថវិកាប្រមាណជាង៤៩៥លានរៀលតាមតម្លៃបច្ចេកទេសរបស់ក្រុមហ៊ុនដែលដេញថ្លៃបាន។