Latest News

 

 

 

ស្លាប់១នាក់និង របួសធ្ងន់២នាក់..!! រថយន្តធុនធំ និង រថយន្តដឹកឥដ្ឋបុកគ្នាលាន់ដូចរន្ទះនៅកន្លែងជញ្ជីងថ្លឹងរថយន្តកូនដំរី.ក្រុងប៉ោយប៉ែត .!!

ក្រុងប៉ោយប៉ែត : រថយន្តដឹកទំនិញធុនធំនិង រថយន្តដឹកឥដ្ឋបុកគ្នាលាន់ដូចរន្ទះនៅក ន្លែង មុខជញ្ជាីងថ្លឹងរថយន្តធ្វើឲ្យមនុស្សស្លាប់១ នាក់និងរបួសធ្ងន់២នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២០ នៅចំណុចស្ថានីយ ថ្លឹងរថយន្តកូនដំរី ស្ថិតក្នុងភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។

នគរបាលចរាចរណ៍ក្រុងប៉ោយប៉ែត បានឲ្យដឹងថា : ជនរងគ្រោះអ្នកបើករថយន្តកូរ៉េកែច្នៃដឹកឥដ្ឋ ស្លាប់នៅកន្លែងមានឈ្មោះផៃ ភេទប្រុស អាយុប្រហែល ជិត៣៩ឆ្នាំ និងអ្នករួមដំណើរចំនួន២នាក់រងរបួសធ្ងន់ មានឈ្មោះ ឈ្មោះ ឡម អៀង ភេទស្រី អាយុ៣០ឆ្នាំ និងឈ្មោះ ប្រុស អាយុ៣១ឆ្នាំ ភេទប្រុស អ្នកទាំង៣នាក់ខាងលើ រស់នៅ ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថា : តាមការស្រាវជ្រាវ នៅមុនពេលកើតហេតុរថយន្តកូរ៉េកែច្នៃដឹកឥដ្ឋពេញបានបើកពីខាងកើតទៅលិច ពេលបើកដល់កន្លែងកើតហេតុចំណុចស្ថានីយថ្លឹងរថយន្តកូនដំរី រថយន្តធុនធំ ម៉ាកហីយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3D -3939 បើកចេញពីស្ថានីយ៍ថ្លឹងរថយន្តរួចបានបត់ទៅលិចមិនបានមើលឆ្វេងស្តាំ បណ្តាលឲ្យបើកទៅបុកថយន្តកូរ៉េច្នៃដឹកឥដ្ឋបុកពេញទំហឹង បណ្តាលឲ្យបើកដឹកឥដ្ឋស្លាប់ហើយអ្នករួមដំណើររបួសធ្ងន់ចំណែកអ្នកបើករថយន្តធុនធំក្រោយពីបង្កហេតុ បានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ ។

លោកបានបន្តទៀតថា : ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ ត្រូវបានកម្លាំងនគរបាលហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក ក្រុងប៉ោយប៉ែត ដឹកយកទៅសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យ។

គ្រោះថ្នាក់នេះមូលហេតុបង្កគ្រោះថ្នាក់នេះ បណ្តាលមកពីរថយន្តធុនធំក្រោយពីធ្វើការថ្លឹងរួចហើយបើកចេញពីស្ថានីយ៍ថ្លឹងបត់ប្តូរទិសមិនគោរពសិទ្ធអាទិភាព ចំណែរថយន្តកូរ៉េដឹកឥដ្ឋបើកលឿនពេលជួបហេតុការណ៍ស្លន់បាត់ស្មា រតីមិនបានជាន់ហ្រ្វាំង។

ក្រោយពីកើតហេតុហើយថយន្តខូចធ្ងន់ទាំង ២គ្រឿង ត្រូវបាននគរបាលនាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បី រងចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់នៅពេលក្រោយចំណែកសពបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី៕