ឆេះតូបលក់សម្លៀកបំពាក់លេខ២ របស់អាជីវករខ្មែរ នៅផ្សាររ៉ុងគ្លឿ អស់ចំនួន៤តូប គិតជាទឹក ប្រាក់ ជាបឋម អស់ជិត១លានបាត….!!!

ឆេះតូបលក់សម្លៀកបំពាក់លេខ២ របស់អាជីវករខ្មែរ នៅផ្សាររ៉ុងគ្លឿ អស់ចំនួន៤តូប គិតជាទឹក ប្រាក់ ជាបឋម អស់ជិត១លានបាត….!!!

ព្រំដែនកម្ពុជាថៃ : នៅវេលាម៉ោង០៨,៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ មានករណី អគ្គីភ័យ ឆាបឆេះតូបរបស់អាជីវករខ្មែរ នៅក្នុងផ្សាររោងគ្លឿ ស្រុកអារញ្ញ ខេត្ងស្រះកែវ ត្រង់បរិវេណមុ ខទី ស្នាក់ការផ្សាររោងគ្លឿ ផ្នែកខាងស្ដាំ ដែល ជាតូបលក់ សម្លៀកបំពាក់ប្រភេទ២ នឹងសម្លៀកបំពាក់ថ្មី ដោយភ្លើងបានឆេះនៅខាងក្នុងតូបដែលម្ចាស់តូបបិទទ្វារចោល ទើបធ្វើឲ្យមានផ្សែងពណ៌ សខ្មួលខ្មាញ់ចេញពីដំបូល នឹងបរិវេណទ្វារខាងមុខ រហូតធ្វើឲ្យអាជីវករខ្មែរដែលនៅក្បែរនោះឃើញក៏ប្រញ៉ាប់ទៅរាយការណ៍ឲ្យតម្រួត នឹងទាហានឈុតខ្មៅ ដែលមើលការខុសត្រូវផ្សាររោងគ្លឿ ។ដោយសាលាស្រុកអារញ្ញ បានចាត់បញ្ជូនរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿង នឹងមានរថយន្តដឹកទឹករបស់ទាហានឈុតខ្មៅទី12 ចូលរួមសហការក្នុងការពន្លត់ភ្លើងលើកនេះ ខណះដែលមានអាជីវករ នឹងក្រុមអាជីវករខ្មែរដែលកំពង់លក់សម្លៀកបំពាក់ប្រភេទ២ នឹងសម្លៀកបំពាក់កែរឆ្នៃរួច ជួយគ្នាជញ្ជូនរបស់របរត់ចេញពីតូបក្បែរខាង ដោយសារខ្លាចភ្លើងឆេះរាលដាកមកដល់តូបរបស់ខ្លួន មកទុកនៅបរិវេណអាគារទីស្នាក់ការផ្សាររោងគ្លឿ ដោយមានសមត្ថកិច្ចតម្រួតខ្លងលឹក នឹងសមត្ថកិច្ចទាហានកងរយទី1201 មកមើលការខុសត្រូវការពារមិនឲ្យជនជាតិខ្មែរ ឈ្លាតឱកាសមកលួចទ្រព្យសម្បត្តិរបស់តូបដែលត្រូវភ្លើងឆេះ។សមត្ថកិច្ចប្រើពេលប្រមាណ១ម៉ោង ក៏អាចគ្រប់គ្រងភ្លើងបានទាំងស្រុង ដោយមានតូបដែលត្រូវភ្លើងឆេះទទួលរងការខូចខាតចំនួន៤តូប ភាគច្រើនជាតូបលក់សម្លៀកបំពាក់ប្រភេទ២។ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចបានឲ្យដឹងថា ដើមភ្លើងកើតចេញពីតូបលេខ111/11អាគារឡក ហើយរាលដាលទៅដល់តូបជាប់គ្នា ធ្វើឲ្យតូបឆេះទាំងអស់ចំនួន៤តូប រួមមានៈតូបលេខ111/9-111/12 អាគារล็อก ณ.ហើយមូលហេតុភ្លើងឆេះលើកនេះ កើតឡើងដោយសារឆ្លងចរន្តអគ្គិសនី ដោយសារតូបដែលត្រូវភ្លើងឆេះ នឹងជាតូបដើមភ្លើង ជាតូបដែលបិទទ្វារចោល ដោយសារម្ចាស់តូបជាជនជាតិខ្មែរ នឹងបានបិទតូបធ្វើដំណើរត្រឡប់ទៅប្រទេស តាំងពីរដ្ឋាភិបាលថៃបញ្ជារផ្យបិទច្រកព្រំដែនប៉ោយប៉ែត-ខ្លងលឹក ដោយសារវីរុសខូវីត-19 រាត្បាត។

ដោយឡែកការខូចខាតជាបឋមមានការសន្និដ្ឋាន មិនលើសពី១លានបាត ដោយសារទំនិញភាគច្រើនជាទំនិញប្រភេទសម្លៀកបំពាក់លេខ២ នឹងអាជីវករខ្មែរបានជញ្ជូន មកទុករហូត ក្លាយជាឃ្លាំងស្តុកទំនិញ តែត្រូវស៊ើបសួរម្ចាស់តូបសិនថា  មានទ្រព្យសម្បត្តិអ្វីខ្លះដែលខូចខាត។

អ្នកស្រីស្វៃ កាន់អ៊ិន អាយុ៦១ឆ្នាំ ជាម្ចាស់បន្ទប់លក់បានឲ្យដឹងថា តូបលក់ដែលត្រូវភ្លើងឆេះនោះ ខ្លួនបានចែកឲ្យអាជីវករខ្មែរ ជួលលក់ដូរសម្លៀកបំពាក់លេខ២ ខណះដែលកើតហេតុភ្លើងឆេះ មិនមានអ្នកណានៅទេ ព្រោះតូបត្រូវបិទ តាំងពីច្រកព្រំដែនត្រូវបិទ អំឡុងពេលខូវីត-19រាត្បាត អាចមកពីឆ្លងចរន្តអគ្គិសនីពិតមែន៕