ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានប្រកាសតែងតាំងជាប្រធានយុវជន គណ បក្សប្រជាជន កម្ពុជា ថ្នាក់កណ្តាល ជាផ្លូវការហើយ…!!!

 

 

 

ឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានប្រកាសតែងតាំងជាប្រធានយុវជន គណ បក្សប្រជាជន កម្ពុជា ថ្នាក់កណ្តាល ជាផ្លូវការហើយ…!!!

(ភ្នំពេញ)៖ ឯកឧត្ដម ហ៊ុន ម៉ាណែត អតីតអនុប្រធាន ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅថ្ងៃសៅរ៍ ទី១៣ ខែ មិថុ នា ឆ្នាំ២០២០នេះ ត្រូវបានគណបក្ស ប្រជា ជនកម្ពុជា ប្រកាសតែងតាំងជា ប្រធានយុវជនគណបក្ស ប្រជាជនកម្ពុជាថ្នាក់កណ្តាលជាផ្លូវការហើយ។

ពិធីប្រកាសតែង តាំងឯកឧត្ដម ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជំនួសលោក កែ ប៊ុនខៀង ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា។

យោងតាមសេចក្តី សម្រេចរបស់ គណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ថាការតែងតាំងនេះ ធ្វើឡើងផ្អែកលើសមត្ថភាព និងសំណើរបស់គណៈចាត់តាំង នៃគណៈកម្មាធិការកណ្តាល ក៏ដូចជា មតិរបស់គណអចិន្រ្តៃយ៍ នៃគណៈ កម្មាធិការកណ្តាល របស់គណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ថា ឯកឧត្ដម ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតួនាទីក្នុង កងយោធពលខេមរ ភូមិន្ទ ជា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការកងទ័ព ជើង គោក។

ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។

ដោយឡែក លោក កែ ប៊ុនខៀង ដែលមានវ័យជាង៦០ឆ្នាំ ត្រូវបាន សម្រួលការងារទៅកាន់តួនាទីចាស់របស់លោកជា អនុប្រធានគណៈឃោសនាអប់រំ នៃគណៈកម្មាធិការ កណ្តាលគណបក្សប្រជាជន កម្ពុជា។

នេះបើតាមការបញ្ជាក់ របស់មន្រ្តី គណបក្ស ប្រជាជនកម្ពុជា ៕