លោកមាស ច័ន្ទពិសិដ្ឋ មានប្រសាសន៍ថា ការដោះស្រាយបណ្តឹងមានបញ្ហាខ្លះត្រូវបាន​ដោះ ស្រាយ តែខ្លះទៀតបញ្ជូនទៅមិនទាន់បានដោះស្រាយ កកស្ទះសំណុំរឿង…!!!

 

 

 

លោកមាស ច័ន្ទពិសិដ្ឋ មានប្រសាសន៍ថា ការដោះស្រាយបណ្តឹងមានបញ្ហាខ្លះត្រូវបាន​ដោះ ស្រាយ តែខ្លះទៀតបញ្ជូនទៅមិនទាន់បានដោះស្រាយ កកស្ទះសំណុំរឿង…!!!

ខេត្តបន្ទាយមានជ័យ : លោកមាសច័ន្ទពិសិដ្ ឋព្រះរាជអាជ្ញា នៃអយ្យការសាលា ដំបូងខេត្ តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ;
សាលាដំបូងខេត្ត មានបញ្ហាប្រឈម ក្នុងការដោះ ស្រាយរាល់បណ្តឹងមានបញ្ហាខ្លះត្រូវបានដោះស្រាយ តែខ្លះទៀតបញ្ជូនទៅមិនទាន់បានដោះស្រាយបណ្ដាលឲ្យកកស្ទះសំណុំរឿងជា ច្រើនដែលត្រូវ ដោះស្រាយបន្តទៀត នៅព្រឹក ថ្ងៃទី១២ ខែ មិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាដំបូងខេត្ត ដោយមានការចូលរួម ពីអង្គភាពពន្ធនាគារ អង្គភាពស្នងការនគរបាលខេត្ត និងអង្គភាព អាវុធហ្ថខេត្ត។

ក្នុងកិច្ចប្រជុំនោះ លោក មាស ច័ន្ទពិសិដ្ឋ បានមានប្រសាសន៍ថា បញ្ហាផ្សេងៗ ដែលបានដាក់ចេញដោយក្រសួងសុត្តិធម៍ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ កន្លងមក ដែលបានដាក់ ចេញឡើងដោយអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នាថ្ងៃនោះក្នុងគោលបំណងដើម្បីឲ្យមានការលើកឡើងរាល់បញ្ហាប្រឈមផ្សេងៗក្នុងការអនុវត្តច្បាប់ ព្រមទាំងចូលរួមចំណែក ដោយការលះបង់ខ្ពស់របស់មន្ត្រីន គរបាលយុត្តិធម៌ ក្នុងការជួយដល់ស្ថាប័នសាលា ដំបូងក្នុងយុទ្ធនាការដោះស្រាយរាល់បញ្ហាកកស្ទះនៃសំណុំរឿងសព្វថ្ងៃ ដល់អនាគតផងដែរ និងធ្វើយ៉ាងណាឲ្យដំណើរការនីតិវិធីការដោះស្រាយសំណុំរឿងរបស់តុលាការឲ្យប្រ ព្រឹត្តទៅបានរលូន និងឆាប់រហ័សប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក មាស ច័ន្ទពិសិដ្ឋ បានបញ្ជាក់ឲ្យដឹងទៀតថា កន្លងមក រាជរដ្ឋាភិបាល បានដាក់ចេញនៅយុទ្ធនា ប្រយុទ្ធប្រឆាំងបទល្មើស នានាដូចជា: យុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន យុទ្ធ នាការប្រយុទ្ធប្រឆាំងបទល្មើស ធនធានធម្មជាតិ នឹងរយៈពេលថ្មីៗ នេះគឺជាយុទ្ធនាការទប់ស្កាត់បទល្មើសចរាចរណ៍ទូទាំងប្រទេសហើយទទួលបាននូវជោគជ័យដ៏ត្រចាស់ត្រចង់ទៀតផង។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា : ប៉ុន្តែទន្ទឹមនឹងនេះសំណុំរឿងព្រហ្មទណ្ឌ នៅតាមសាលាជម្រះក្តីមានការកើនឡើងជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយចំនួន អ្នកជាប់ឃុំនៅពន្ធនា គារ , ក៏មានការកើនឡើងយ៉ាងខ្លាំងដែលបង្កឲ្យចង្អៀតពន្ធនាគារ ជាពិសេសកើន ឡើងនៃសំណុំ រឿង គ្រឿងញៀន និងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ។

លោកបានបន្តឲ្យដឹងទៀតថា ដើម្បីតាមដាននិងដោះស្រាយរាល់បញ្ហាដែល ប្រមូលបានដោយមន្ត្រីនគរបាលយុត្តិធម៌ ៕