ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំងមុខ​តំណែង និងបំពាក់ឋាន​ន្តរសក្តិ ជូនមន្រ្តី នគរ បាល ជាតិ ចំណុះ​ ស្នង​ការ​ដ្ឋាន​នគរបា​ល ខេត្តបាត់ដំបង

 

 

ខេត្តបាត់ដំបង៖  នៅព្រឹកថ្ងៃ ចន្ទ ៣រោច ខែ ជេស្ឋឆ្នាំជូតទោ​ស័ក​ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែ មិថុ​នា​ ឆ្នាំ២០​២០ លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន  ស្នងការ​ នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់​ដំបង អញ្ជើញជាអធិបតីក្នុងពិធី​ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខ​តំណែង និងបំពាក់ ឋាន​ន្តរសក្តិ ជូនមន្រ្តីន​គរបាល ជាតិចំណុះ ​ស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបង។

ពិធី​នេះប្រព្រឹត្តទៅនៅសាលប្រជុំអាគាE ក្នុងបរិវេណ រដ្ឋបាលខេត្ត​បាត់ដំបង ដោយ​មានការអ​ញ្ជើ​ញចូលរួមពី​ លោក​ លោកស្រី​ស្នងការរង​ នាយ នាយរងការិយា​ល័​យជំនា​ញ​ មេបញ្ជាការវរ​សេ​នាតូចនគរបាលការ​ពារព្រំដែនគោក ​និង អធិការ អធិការរងនគរ បាលក្រុង​ ស្រុកព្រមទាំង​កងកម្លាំង​ន​គរបាលជាច្រើន​រូប។

មន្រ្តីដែលត្រូវធ្វើ ពិធីនាពេលនេះសរុបមានចំនួន​ ៣៤៧​នាក់ ក្នុងនោះនគរបាល​នារីចំនួន​៦៤នាក់​ ដែលចំនួននេះមានមន្ត្រីនគរបាលទើប​ប្រកាសតាំងស៊ុបថ្មីមានចំនួន​១០០​នាក់​ នគរបាលនារី​ ចំនួន​៣៣នាក់ផងដែរ។

មន្រ្តីនគរបាលដែល ត្រូវបានប្រកា​ស​ និងបំពាក់ក្នុងនោះមាន៖
ថ្នាក់ស្នងការរង ចំនួន០១នាក់ (ប្រកាសភារកិច្ច)
បំពាក់ឋានន្តរសក្តិ៖
-ថ្នាក់វរសេនីយ៍ទោ​ចំនួន០២នាក់
-ថ្នាក់វរសេនីយ៍ត្រីចំនួន១៤នាក់
-ថ្នាក់អនុសេនីយ៍ឯកចំនួន១០៦នាក់
-ថ្នាក់អនុសេនីយ៍ទោចំនួន ៤១នាក់
-ថ្នាក់អនុសេនីយ៍ត្រីចំនួន ៧៧នាក់
-ថ្នាក់ព្រិន្ទបាលឯកចំនួន ១៧នាក់
-ថ្នាក់ព្រិន្ទបាលទោចំនួន៤៩នាក់
-ថ្នាក់ពលបាលទោចំនួន០១នាក់

មានប្រសាសន៍ក្នុងឱកាសនេះ  លោកឧត្តម សេនីយ៍ទោ អ៊ុច សុខុន  បាន​ពាំនាំនូវការផ្តាំ ផ្ញើសាក​សួរសុខ​ទុក្ខ ពី​សំណាក់ សម្តេចក្រឡាហោម ខេង​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងមហា ផ្ទៃ ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង​ការ​នគរបាលជាតិ​ព្រមទាំង ឯកឧត្តម ងួន រតនះ អភិ​បាល នៃគណៈអភិបាលខេត្តបាត់ដំបង​ ដែល សម្តេច ព្រមទាំងឯក​ឧត្តម ក៏ដូចជាថ្នាក់​ដឹកនាំផ្សេងទៀតតែងតែ បានគឹតគូរជាប់ជា ប្រចាំអំពីសុខទុក្ខ របស់ កង​កម្លាំងនគរបាលជាតិ។

ជាមួយនេះលោកក៏បានលើក ឡើងអំពី​ស្នាដៃ​ សមិទ្ធិផលជាច្រើ​នដែលមន្រ្តី​នគរបាល បានចូលរួម អនុវត្ត​ ក្នុងបុព្វ​ហេតុ​ ការពារជាតិ​ ការពារបូរ​ណ​ភាព ទឹ​កដី​ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សង្គ​ម​ផ្តល់ នូវភាពសុខសាន្ត ជូនប្រ​ជា​ពលរដ្ឋ។

ជាងនេះទៅទៀតលោកបានណែនាំ ផ្តាំផ្ញើដល់​កង​កម្លាំងនគរ​បា​ល ទាំងអស់ដែលទើប​ទទួល បាននូវការប្រ​កា ស​ផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ឋាន​ន្តរសក្តិនាពេលនេះ ជាពិសេសមន្ត្រីនគរបាលដែល ទើ​បប្រកាស តាំងស៊ុប ទាំងអស់ ត្រូវខិតខំ​បំពេ​ញភារ​កិច្ច បម្រើជាតិ បម្រើប្រជាពលរដ្ឋឱ្យ បានល្អប្រសើរបំផុត ត្រូវគោរព​វិន័យរបស់កង​កម្លាំង នគរ បាលជាតិ មានសីល​ធម៌ អាកប្បកិ​រិ​យា ​ស្លូតបូត​ សុភាពរាបសារល្អ សក្តិសមជាអ្នក​បម្រើ ប្រជាពលរដ្ឋ។

មន្រ្តីនគរបាលត្រូវ តស៊ូប្រឆាំង និងបង្រ្កាបរាល់បទ​ល្មើស គ្រប់ប្រភេទនៅក្នុង​មូលដ្ឋាន ក៏ដូចជា ៖ ក្នុង​ដែនសមត្ថកិច្ចទទួលខុស ត្រូវរបស់ខ្លួន ក្នុងនោះត្រូវអនុវត្ត និងផ្សព្វផ្សាយ គោលនយោបាយ​ស្តីពី ភូមិ​ ឃុំមានសុវត្ថិភាព​ ដោយផ្តោតសំខាន់លើ​ករណីយុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ​  , ករណីគ្រឿងញៀន .​ ករណីច​រាច​រណ៍ផ្លូវគោក​ និងករណីអគ្គិភ័យ ក្នុងនោះ មន្រ្តីនគរ​បាល ​មិនត្រូវយកខ្លួនទៅ ប្រឡូកប្រឡាក់ឬ​ពាក់ព័ន្ធជាមួយអំពើល្មើសច្បាប់ ឬពួកជនប្រព្រឹត្តបទល្មើសផ្សេងៗឡើយ  សំខាន់គឺត្រូវធ្វើនូវអំពើ​ល្អ គ្រប់ពេលវេលា។

លោកបញ្ជាក់ថា នគរបាលត្រូវមានសាម​គ្គីភាពផ្ទៃក្នុងៗ អង្គភាព មានសាម​គ្គីភាពជាមួយអា​ជ្ញាធ​រមូលដ្ឋាន ,ភូមិ ឃុំ ក្រុង​ ស្រុកក៏ដូចអាជ្ញាធរ​មាន​សម​ត្ថកិច្ចពាក់ព័ន្ធ ក្នុង​មូលដ្ឋាន ឬ ភូមិសាស្រ្ត​ ទទួល​ខុស​ត្រូវរបស់ខ្លួន ៕