កំលាំងនគរបាលក្រុងប៉ោយប៉ែតដឹកដោយលោកវរសេនីយ៍ឯក ធិន ស៊ិន ដេត អធិការនគរបាលក្រុង ចុះឃាត់ខ្លួនប្រុសស្រី០៧នាក់មកសួនាំ…!!!

 

 

ក្រុងប៉ោយប៉ែត :នៅថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៨ និង ៣០ នាទីកម្លាំងជំនាញបានធ្វើការចុះល្បាតតាមភូមិសាស្រ្ត រហូតទៅដល់បន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសង្ស័យទៅលើម៉ូតូឌុបមួយបានឌុបពលករមានគ្នាពីរនាក់ហើយក៏ត្រូវបានកម្លាំងជំនាញឃាត់ហើយធ្វើការសួរនាំទើបឈានទៅដល់ការឃាត់ខ្លួនជនមួយក្រុមមានគ្នាចំនួន ប្រាំពីរនាក់ជាពលករមានគម្រោងឆ្លងដែនខុសច្បាប់ និងឈ្មោះសួន ពិសិដ្ឋជាជនសង្ស័យ ពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់ កម្លាំងជំនាញ ក៏បាននាំជនទាំងនោះមកអធិការដ្ឋានដើម្បីសួរនាំ។
បន្ទាប់ពីបានសួរនាំជនទាំងប្រាំពីរនាក់មានឈ្មោះ ឌុន ឃិម ភេទប្រុស អាយុ២៩ឆ្នាំ ,ឈ្មោះ សាក់ សីលា ភេទស្រី អាយុ៣០ឆ្នាំ ,ឈ្មោះ រ៉ាន់ មករា ភេទប្រុស អាយុ២៥ឆ្នាំ ,ឈ្មោះ សាន សៅណាត ភេទប្រុស អាយុ៣០ឆ្នាំ ,ឈ្មោះសាន ចាន់ណេត ភេទប្រុស អាយុ២៩ឆ្នាំ ,ឈ្មោះថូ សំនៀង ភេទប្រុស អាយុ៣២ឆ្នាំ,ឈ្មោះ ផលិត ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំ។
ចំណែកឈ្មោះឌុន ឃិម ភេទប្រុស អាយុ២៩ឆ្នាំ ,ឈ្មោះ សាក់ សីលា ភេទស្រី អាយុ៣០ឆ្នាំ ,ឈ្មោះ រ៉ាន់ មករា ភេទប្រុស អាយុ២៥ឆ្នាំពុំមានការពាក់ព័ន្ធជាមួយឈ្មោះសួន ពិសិដ្ឋជាជនសង្ស័យ ពាក់ព័ន្ធនាំពលករឆ្លងដែនខុសច្បាប់នោះឡើយ ដោយចម្លើយការបំភ្លឺរបស់គាត់ទាំងបីនាក់គឺមកស្នាក់នៅក្រុងប៉ោយប៉ែត ហើយស្វែងរកមេខ្យល់ដើម្បីនាំចូលទៅប្រទេសថៃ។
ចំណែកឯឈ្មោះសាន សៅណាត ភេទប្រុស អាយុ៣០ឆ្នាំ ,ឈ្មោះសាន ចាន់ណេត ភេទប្រុស អាយុ២៩ឆ្នាំ ,ឈ្មោះថូ សំនៀង ភេទប្រុស អាយុ៣២ឆ្នាំ,ឈ្មោះ ផលិត ស្រីមុំ ភេទស្រី អាយុ២៨ឆ្នាំពិតជាបានធ្វើការទំនាក់លេខទូរស័ព្ទ០៨៨ ៦៦៧ ៨២ ៨២ ម្ចាស់លេខទូរស័ព្ទនោះជាមេខ្យល់ទទួលនាំទៅប្រទេសដោយខុសច្បាប់ ហើយម្ចាស់លេខទូរស័ព្ទឈ្មោះសួន ពិសិដ្ឋ។សេវាក្នុងការនាំចូលទៅប្រទេសថៃក្នុងមួយនាក់ចំនួន៣០០០B(បីពាន់)បាត។

ជនសង្ស័យឈ្មោះឈ្មោះសួន ពិសិដ្ឋ ហៅ៣១ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិក្បាលកោះ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រើទូរស័ព្ទលេខ០៨៨៦៦៧ ៨២ ៨២ បានឆ្លើយសារភាពថា ខ្លួនបានស្គាល់មេខ្យល់ម្នាក់ឈ្មោះភ័ក្រ ភេទប្រុស អាយុប្រហែល ៣៨ឆ្នាំបានធ្វើការទំនាក់ទំនងអោយខ្លួនប្រមូលពលករទុកតាមបន្ទប់ជួលទៅតាមឈ្មោះភ័ក្រប្រាប់។ នៅថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២០ ខ្លួនបានអោយម៉ូតូឌុបយកពលករ៤នាក់ពីមណ្ឌលសុខភាពប៉ោយប៉ែតដឹកមកបន្ទប់ជួល ស្ថិតនៅភូមិក្បាលកោះ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ស្រាប់តែមានប៉ូលិសមកតាមហើយធ្វើការឃាត់ខ្លួនតែម្ដង។
ខ្លួនបានទទួលប្រាក់ពីឈ្មោះ ភ័ក្រ ក្នុងម្នាក់ចំនួន១០០B(មួយរយ)បាត ហើយចំពោះពលករចូលទៅប្រទេសថៃឈ្មោះ ភ័ក្រជាអ្នកចាត់ចែងដោយខ្លួនឯង មិនដឹងចូលតាមច្រកណាទេ។