ព័ត៌មានជាតិ

តាមប្រាសាទនានា ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត និងជាទីគយគន់របស់ភ្ញៀវទេសចរ

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថាក្រៅពីមានតួនាទីជួយសម្របសម្រួល និងទទួលបដិសណ្ឋាកិច្ច ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលចូលមកទស្សនាតាមប្រាសាទនានាហើយនោះ ក្រុមភ្នាក់ងារទេសចរ ក៏បានជួយធ្វើការបោសសម្អាតជាប្រចាំនៅតាមទីតាំងប្រាសាទនានា ជាគោលដៅប្រចាំការរបស់ពួកគាត់។    អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា គោលដៅចម្បងរួមគ្នាតែមួយនោះគឺ ធ្វើយ៉ាងណាឲ្យរមណីយដ្ឋានអង្គរ មានភាពស្រស់ស្អាត ជាទីគយគន់របស់ទេសចរ៕

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល

  ចេញផ្សាយ ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន ដើម្បីពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង នារសៀលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែមលើយុទ្ធសាស្រ្តស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឱ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា និងចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតបនឹងបញ្ហាបរិស្ថានសកល។   ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបន្តជំរុញបន្ថែមឱ្យមន្ត្រីរាជការក្រសួងបរិស្ថាន បង្កើនតួនាទីចូលរួមអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ឱ្យបានច្រើនឡើងថែមទៀត កុំឱ្យមានការចោលសំរាមផ្តេសផ្តាស ជាពិសេសរួមចំណែកភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើអាកាស និងចូលរួមដាំដើឈើ ឱ្យបានច្រើន ដើម្បីបង្កើនភាពបៃតង នៅតាមទីសាធារណៈ សហគមន៍ សាលារៀន និងវត្តអារាម និងដាំស្តារព្រៃជាដើម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ហើយឈរលើផែនទីចង្អុលផ្លូវមួយនេះ វិស័យបរិស្ថានរបស់កម្ពុជា នឹងទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផល […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តកណ្តាល

  ខេត្តកណ្តាល ÷ ថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលខេត្តកណ្តាល នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ដោយ ឯកឧត្តម គួច ចំរើន អតីតអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវបានផ្ទេរ និងតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្តាល ជំនួសឯកឧត្តម គង់ សោភ័ណ ដែលត្រូវតែងតាំងតួនាទីថ្មី៕