នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាសមាជិកគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) អញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) តាមប្រព័ន្ធវីដេអូហ្សូម (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ (គ.ប.ក) ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖
១-ការពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការរស់តាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩។
២-ការពិនិត្យ និងពិភាក្សាលើការវាយតម្លៃសភាពការណ៍ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed