Month: June 2022

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារខេត្ត ក្រុមការងារក្រុង បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងយកអំណោយប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់

បន្ទាយមានជ័យ: ថ្ងៃព្រហស្បតិ៍ ២កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណើរដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមការងារខេត្ត ក្រុមការងារក្រុង…

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបឯឧត្តមបណ្ឌិត Takeshi kasai នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីក នៃអង្គការសុខភាពពិភពលោក (WHO) ចូលជួបសម្ដែងការគួរសម

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ២កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម បណ្ឌិត Takeshi…

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនៅចំណុចចំការក្រូចឆ្មារចំនួន ៧នាក

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនៅចំណុចចំការក្រូចឆ្មារចំនួន ៧នាកបន្ទាយមានជ័យ ÷គោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦…

ជនសង្ស័យជាង ១០នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន និង​វត្ថុតាង​ត្រូវបានសមត្តកិច្ចបញ្ជូនទៅតុលាការ

ព្រះសីហនុ៖ លោកវរសេនីយ៍ត្រី ឡុង គឹមហួរ នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា បន្ទាប់ពី​បាន​ចុះ​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ និងប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ដោយបានធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ និងវត្ថុតាង ព្រមទាំងបានបន្ដនិតិវិធីកសាងសំណុំរឿងរួចមក នៅរសៀលថ្ងៃទី២៧ ខែ​មិថុនា ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យ ១២នាក់ និង​វត្ថុតាង ទៅសាលាដំបូងខេត្តព្រះសីហនុ…

ក្រសួងនឹងផាកពិន័យដល់អ្នករកស៊ីអនឡាញ ដែលមិនបានចុះបញ្ជីពាណិជ្ជកម្ម នៅខែក្រោយ

ក្រសួងពាណិជ្ជកម្មកម្ពុជានឹងចាប់ផ្ដើមធ្វើការផាកពិន័យ ទៅលើអ្នករកស៊ីធ្វើអាជីវកម្ម តាមរយ:ប្រព័ន្ធអនឡាញដែលមិនបានស្នើចុះបញ្ជីពាណិជ្ជកម្មជាមួយនឹងក្រសួង ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ខាងមុខនេះតទៅ។ ទាក់ទិនជាមួយនឹងបញ្ហានេះ ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ចំពោះការរកស៊ីអាជីវកម្មតាមអនឡាញ ដែលមិនមានការអនុញ្ញាតពីក្រសួងពាណិជ្ជកម្ម អាជីវកម្មនោះ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ និងអាចមានការផ្ដន្ទាទោស ដូចមានចែងក្នុងច្បាប់ ។ ឯកឧត្តម…

បង្ហាញមុខក្រុមជនប្រដាប់អាវុធ ជាជនជាតិវៀតណាម ចំនួន ៦នាក់ ដែលតែងតែធ្វើសកម្មភាព អុកឡុក បង្កអសន្តិសុខតាមបណ្តាឆ្នេសមុទ្រ

ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបង្ហាញមុខក្រុមជនប្រដាប់អាវុធជាជនជាតិវៀតណាម ចំនួន៦នាក់ ដែលតែងតែធ្វើសកម្មភាព អុកឡុក បង្កអសន្តិសុខ នៅខេត្តមាត់ សមុទ្រជាតំបន់ទេសចរណ៍មួយនេះ ហើយក្រុមនេះដែលបានផ្ទះអាវុធបណ្តាលឲ្យរងរបួសដល់សមត្ថកិច្ចម្នាក់ ខណៈពេលចុះបង្ក្រាប ។លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបន្តថា កម្លាំងសហការបានបន្តការស៊ើបអង្កេត…

សមត្តកិច្ចធ្វើការ.ចុះបង្ក្រាបឧបករណ៍ខុសច្បាប់នារដូវបិទនេសាទក្នុងស្រុកបរិបូណ៌

(កំពង់ឆ្នាំង)៖អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៤ ខែមិថុនាបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទដែលជនល្មើសប្រព្រឹត្តនៅក្នុងស្រុកបរិបូណ៌។ មន្ត្រីចុះប្រតិបត្តិការណ៍បានឱ្យដឹងថា អភិបាលរងខេត្តនិងអភិបាលស្រុកបរិបូណ៌បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទនៅភូមិកំពង់អួរនិងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ការចុះបង្រ្កាបនេះដោយទទួលបញ្ជាដាច់ខាតពីថ្នាក់ខេត្តមិនឱ្យកើតមានបទល្មើសបែបនេះទៀតឡើយ ប្រសិនបើកើតមានទៀត អ្នកគ្រប់គ្រងនៅទីនោះ ជាអ្នកទទួលខុសត្រូវ។ គួរបញ្ជាក់ថា កម្លាំងនគរបាលនិងសមត្ថកិច្ចបាក់ប័ន្ធខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងសាច់អួនមានប្រវែង៣៥០ដល់៤០០ម៉ែត្រចំនួន១០របាំងជាមួយឧបករណ៍នេសាទខុសច្បាប់ជាច្រើនទឿតនៅភូមិកំពង់អួរ-ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌៕

មន្ត្រីយោធារម្នាក់ឈ្មោះ ឆាយ សៀងខេង ត្រូវឃាត់ខ្លួនប្រើប្រាស់ស្លាកលេខក្លែងក្លាយ

ខេត្តកំពង់ធំ÷លោក ឆាយ សៀងខេងមន្ត្រីយោធារម្នាក់ត្រូវឃាត់ខ្លួនកាលពីវេលាម៉ោង ០៣នឹង២១នាទី ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមិថុនា ឆ្នាំ២០២២ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការខេត្តកំពង់ធំ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកអនុសេនីយ៍ឯក សុខ ម៉េងហុង នាយការិយាល័យព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះបង្ក្រាបរថយន្តឯកសារក្លែងបានចំនួន ០១ គ្រឿង និងឃាត់មនុស្សម្នាក់មានឈ្មោះ ឆាយ សៀងខេង…

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ

នាព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៤ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញវប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ហៅកាត់ថា គ.ស.ហ. នៅទីស្ដីការក្រសួងមហាផ្ទៃ។…

ខ្មាន់កាំភ្លើង និងជនសង្ស័យជួញដូរអាវុធរួម និងបក្ស ចំនួន០៦នាក់ត្រូវបានសមត្តកិច្វចាប់ខ្លួន

ព្រះសីហនុ៖ សមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ទ សហការជាមួយនគរបាលខេត្តព្រះសីហនុ តាមប្រមាញ់ចាប់បានខ្មាន់កាំភ្លើង និងអ្នកជួញដូរអាវុធដែលបាញ់ បណ្តាលឲ្យអធិការរងក្រុងព្រះសីហនុម្នាក់រងរបួសជាបន្តបន្ទាប់ ដោយសមត្ថកិច្ចតាមចាប់នៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និង ខេត្តកណ្តាល ដែលបុរស២នាក់ជាជនជាតិវៀតណាម និងស្ត្រីជនជាតិវៀតណាមម្នាក់ជាជនដៃដល់ និងចាប់បានអ្នកជួញដូរអាវុធចំនួន៣នាក់ភេទប្រុស ជាជនជាតិខ្មែរ រួមទាំងអាវុធវែងខ្លី ជាង២០ដើម ៕

You missed