Month: May 2021

ស្ងាត់ៗមានជនមួយក្រុម ទៅដាក់គ្រឿងចក្រឈូសឆាយកាប់ឆ្ការទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស ធ្វើជាកម្មសិទ្ធិ តែត្រូវបានកំលាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ចុះបង្ក្រាប.!!!

ខេត្តបន្ទាយមានជ័យ៖ ស្ងាត់ៗស្រាប់តែមានជនកំហូចមួយក្រុម នាំគ្នាទៅដាក់គ្រឿងចក្រឈូសឆាយកាប់ឆ្ការទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស យកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន តែត្រូវបាន កំលាំងអាវុធហត្ថចុះបង្ក្រាប ទាន់ពេលវេលា តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរ:ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាអោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមនិងកម្លាំង…

គណបក្សនយោបាយចំនួន៤ ដាក់បេក្ខជនដណ្ដើមអាសនៈក្រុមប្រឹក្សាក្រុងបូកគោ ។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប បានឱ្យដឹងថា មានគណបក្សនយោបាយចំនួន៤ ដែលបានចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាក្រុងបូកគោនៃខេត្តកំពត បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេច បង្កើតក្រុងនេះ ដោយកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ កាលពីខែមីនាកន្លងទៅនេះ។ គណបក្សនយោបាយទាំង៤នោះមានដូចជា៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសញ្ជាតិកម្ពុជា, គណបក្សយុវជនកម្ពុជា, និងគណបក្សហ៊្វិនស៊ិនប៉ិច។ ក្នុងចំណោមគណបក្សនយោបាយទាំង៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត បានសម្រេចទទួលស្គាល់ជាផ្លូវការចំពោះការចុះបញ្ជីគណបក្សនយោបាយ…

ឥណ្ឌា៖ អ្នកជំងឺកូវីដ-១៩ជាង ៤,៣០០នាក់ស្លាប់ និងមនុស្សជាង ២៦៣,០០០នាក់ឆ្លង នៅក្នុងរបាយការណ៍ថ្ងៃអង្គារនេះ។

(ញូដេលី)៖ អ្នកស្លាប់ដោយសារជំងឺ COVID-19 នៅប្រទេសឥណ្ឌា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ មានចំនួន ៤,៣២៩នាក់ទៀត ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុត គិតមកទល់ពេលនេះ ហើយទន្ទឹមគ្នា ក៏មានករណីឆ្លងថ្មីៗសរុប ២៦៣,៥៣៣នាក់ ត្រូវបានរកឃើញនៅក្នុងរយៈពេលដូចគ្នា និងជាថ្ងៃទី២ ដែលតួលេខអ្នកឆ្លងបន្តស្ថិតក្រោម ៣០០,០០០នាក់ យ៉ាងដូច្នេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន ចិនស៊ីនហួរ…

ព្យុះស៊ីក្លូននៅឥណ្ឌាធ្វើឲ្យបាត់ខ្លួនមនុស្ស ១២៧ នាក់បន្ទាប់ពីលិចនាវា

មនុស្ស ១២៧ នាក់បានបាត់ខ្លួននៅថ្ងៃអង្គារនេះ បន្ទាប់ពីនាវាមួយគ្រឿងបានចេញពីឆ្នេរសមុទ្រ មុមបៃ បានលិចក្នុងអំឡុងពេលព្យុះស៊ីក្លូនតាកតា ។ កងទ័ពជើងទឹកឥណ្ឌាបាននិយាយថា នាវានិងឧទ្ធម្ភាគចក្រពីរគ្រឿងត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងការរុករក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៍មាន CNA ចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែឧសភានេះ។ សេចក្តីរាយការណ៍បានឱ្យដឹងថា នាវានេះបានដឹកមនុស្សចំនួន ២៧៣ នាក់ នៅពេលដែលវា ចាប់ផ្តើមរសាត់កាលពីថ្ងៃច័ន្ទខណៈដែលខ្យល់បានបោក…

ការវាយប្រហាររបស់ អ៊ីស្រាអែល ស្លាប់ដល់មេក្រុមជីហាដ ខណៈរ៉ុកកែតក្រុមហាម៉ាសច្រើនគ្រាប់ត្រូវស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស។

អ៊ីស្រាអែលបានបើកការវាយឆ្មក់តាមអាកាស ជាបន្តបន្ទាប់លើតំបន់ហ្គាហ្សាស្ទ្រីប កាលពីថ្ងៃចន្ទ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីចាំផ្ទះ Benjamin Netanyahu បាននិយាយថា ការវាយប្រហារលើដែនដីប៉ាឡេស្ទីន នឹងបន្តផ្ទុះឡើងជាហូរហែរ ការផ្ទុះនេះក៏បានធ្វើឲ្យកក្រើកតំបន់ហ្គាហ្សា ពីភាគខាងជើងទៅភាគខាងត្បូង នៅពេលដែលយន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើគេហដ្ឋាន គ្លីនិក និងអគាររដ្ឋាភិបាល ជាដើម ។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនក៏បានសម្លាប់មេបញ្ជាការកំពូលម្នាក់ នៃក្រុមប្រដាប់អាវុធជីហាដឥស្លាមឈ្មោះ…

រក​ឃើញ​កូ​វី​ដ​១៩ ចំនួន​២០​នាក់​ទៅ​លើ​កម្មករ​កំពុងធ្វើការ​ក្នុង​រោងចក្រ នៅ​ស្រុក​កំពង់ត្រឡាច

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ឆ្លង​ទៅ​លើ​កម្មករ​ចំនួន​២០​នាក់ ដែល​កំពុងធ្វើការ​នៅ​រោងចក្រ «​ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ (​ខេ​ម​បូ​ឌា​)» នៅ​ក្នុងស្រុក​កំពង់ត្រឡាច ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ងិ​ន សា​រ៉េ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​យក​សំណាក​លើ​កម្មករ​ដែល​ធ្វើការ​នៅ​រោងចក្រ…

​​រន្ទះ បាញ់​ផ្ទះ​​ឆេះឡើង​​សន្ធោ​​​សន្ធៅ

ខេត្ត​ក្រចេះ​ ៖ រន្ទះ​បាន​បាញ់​ផ្ទះ​ពលរដ្ឋ​​១​ខ្នង​បណ្ដាល​ឲ្យ​ឆេះឆាប​អស់​ទាំ​ស្រុង ប៉ុន្តែ​ចាត់ទុកជាសំណាងមួយ​ដែល​មិន​មាន​​មនុស្សណា​ម្នាក់​រងគ្រោះថ្នាក់​នោះ​ទេ កាលពី​ព្រលប់​ថ្ងៃ​ទី​១៧ ​​ឧ​ភា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ភូមិ​ថ្ម​ហាលវាល ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ​។ នគរបាល​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ​គ្រោះ​ធម្មជាតិ​រហូតបង្ក​ឲ្យ​កើត​នូវ​គ្រោះ​អគ្គិភ័យ​មួយ​នេះ ​ផ្ទះ​ពលរដ្ឋ​​មួ​យខ្នង​មាន​ទំហំ៨x១៦ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស្លឹក បាន​ឆេះ​អស់ទាំង​ស្រុង ដែលកម្រកើតឡើងបំផុត ។ នគរបាល​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖…

វិធានការថ្មី ទប់ស្កាត់កូវីដ នៅភ្នំពេញ បង្រួម​កាន់តែ​តូច កាន់តែមានប្រសិទ្ធភាព

ភ្នំពេញ៖ វិធានការបិទខ្ទប់​តំបន់​ក្រហម និងតំបន់លឿងទុំ ក្នុងរាជធានីភ្នំពេញ នឹង​ផុត​ឱសាន​វាទ ​នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១​។ តាមគម្រោង ​នៅថ្ងៃទី១២ ខែឧសភានេះ រដ្ឋបាល​រាជធានីភ្នំពេញ នឹង​​ប្រជុំ​រៀបចំផែនការថ្មី ក្នុងការទប់ស្កាត់​ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិ​សាស្ត្រ​​រាជ​ធានី​ភ្នំ​ពេញ​។ នោះគឺ​ការបង្រួម​ភូមិសាស្ត្រ ដែលមានការឆ្លង​រាលដាល​ជំងឺកូវីដ១៩ ឲ្យកាន់តែតូចជាងមុន។ ពោលគឺអាជ្ញាធរសមត្ថកិច្ច មិនបិទខ្ទប់​​សង្កាត់…

ប្រទេសថៃគ្រោងនឹងលើកលែងការធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរបរទេសទាំងឡាយណាដែលបានចាក់វ៉ាក់សាំងរួច ចាប់ពីដើមខែតុលាតទៅ

(បាងកក)៖ មន្ត្រីម្នាក់បានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសថៃគ្រោងនឹងលុបចោលកាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងរួច ដែលមកកម្សាន្តនៅទីក្រុងបាងកក ព្រមទាំងគោលដៅទេសចរណ៍សំខាន់ៗទៀតរបស់ខ្លួនចាប់ពីខែតុលាខាងមុខនេះ ដើម្បីស្តារឧស្សាហកម្មដ៏ធំរបស់ខ្លួន ដែលរងការវាយប្រហារដោយជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៧ ខែឧសភា ឆ្នាំ២០២១។ អ្នកនាំពាក្យរងរដ្ឋាភិបាលលោក Traisulee Traisoranakul បានថ្លែងថា…

អាជ្ញាធរ​ឃាត់​ខ្លួន​មនុស្ស ១៧ នាក់ ខណៈ​កំពុង​ជិះ​រថយន្ត​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ

Content image – Phnom Penh Post ពលករ​ចំនួន ១៧ នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈ​កំពុង​ជិះ​រថយន្ត​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។ រូបថត FN បន្ទាយមានជ័យ៖ អាជ្ញាធរ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួន​ពលករ​ចំនួន ១៧ នាក់ ខណៈ​កំពុង​ជិះ​រថយន្ត…