ក្តីសង្ឃឹមដ៏ធំរបស់ពិភពលោក! អាមេរិកកំពុងធ្វើតេស្តថ្នាំលេប ដែលអាចព្យាបាលទាំងជំងឺកូវីដ-១៩ធម្មតា និងបំប្លែងខ្លួន
លោកវេជ្ជបណ្ឌិត Manu Lee Chawengwong អ្នកជំនាញផ្នែកជំងឺផ្លូវដង្ហើមនៅមន្ទីរពេទ្យ Vichaiyut ប្រទេសថៃ បាននិយាយថា ក្រៅពីវ៉ាក់សាំងកូវីដ ពិភពលោកកំពុងមានក្តីសង្ឃឹមចំពោះថ្នាំលេបថ្មីមួយប្រភេទដែលមានឈ្មោះថា Molnupiravir នៅសហរដ្ឋអាមេរិក ដែលជាថ្នាំត្រូវបានបង្កើតឡើងដើម្បីព្យាបាលជំងឺផ្តាសាយ។

បច្ចុប្បន្នថ្នាំនេះ កំពុងស្ថិតក្នុងការសាកល្បងព្យាបាលលើមនុស្សដំណាក់កាលទី២។ វាត្រូវបានគេរំពឹងថា នឹងចូលក្នុងការធ្វើតេស្តដំណាក់កាលទី៣នៅត្រីមាសទី៤នៃឆ្នាំនេះ។
ការធ្វើតេស្តបង្ហាញថា ថ្នាំថ្មីនេះមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ១៩, កាត់បន្ថយចំនួនវីរុសនៅក្នុងខ្លួនមនុស្សបានយ៉ាងឆាប់រហ័ស, កាត់បន្ថយភាពធ្ងន់ធ្ងរនៃជំងឺ, ជួយទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានិងមានផលប៉ះពាល់ទាប។
លើសពីនេះទៅទៀត ថ្នាំនេះអាចត្រូវបានប្រើដើម្បីព្យាបាលការឆ្លងមេរោគកូវីដ១៩ ទាំងប្រភេទធម្មតានិងបំប្លែងខ្លួនផងដែរ។
ដោយឡែក នៅក្នុងការពិសោធន៍លើសត្វ, នៅពេលថ្នាំនេះត្រូវបានគេយកទៅឲ្យសត្វដែលឆ្លងវីរុសកូវីដ១៩ វាអាចការពារសត្វដទៃទៀតដែលនៅជិតនោះពីការឆ្លងបាន។
ប្រសិនបើការសាកល្បងទាំងនេះ ទទួលបានជោគជ័យមែននោះ ពិភពលោកពិតជាមានសង្ឃឹមខ្ពស់ក្នុងការយកឈ្នះលើជំងឺកូវីដ១៩ និងវីរុសបំប្លែងខ្លួនប្រភេទថ្មី៕ ប្រភព៖ True Id

By pcs

Leave a Reply

Your email address will not be published. Required fields are marked *