ខេត្ត​បន្ទាយមានជ័យ​៖​ កម្លាំង​ជួរមុខ​ប្រចាំ​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ មាន​យោធា​សឹក​រង​ខេត្ត និង​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៨១៥ សហកា​រណ៍​គ្នា​ទប់ស្កាត់​ពលករ​ខ្មែរ​ប្រុស ស្រី​សរុប​ចំនួន​៣២​នាក់ ខណៈ​ដែល​បម្រុង​លួច​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដោយ​ខុសច្បាប់​កាលពី​វេលា​ម៉ោង​២០​និង​០០​នាទី​យប់ ថ្ងៃទី​១៦ ធ្នូ​២០២១​ត្រង់​ចុះ​ណុ​ច​ភូមិ​/​ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ​នគរបាល​វរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៥ បានឲ្យដឹងថា ការទប់ស្កាត់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ បាន​ចំនួន​៣២​នាក់​នេះ បាន​ធ្វើឡើង​ក្នុង​ខណៈ​ដែល​កម្លាំង​នគរបាល​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ប៊ុន គុន នាយ​ប៉ុស្ដិ៍​ចំបក់ ចុះ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត សហការ​ជាមួយ​កម្លាំង​យោធា ធ្វើ​ការត្បាត​ជាប្រចាំ​ក្នុងង​ភូមិសាស្ត្រ​។​

លោក​វរសេនីយ៍ឯក សួង សៅ បញ្ជាក់ថា ប្រជាពលរដ្ឋ​ដែល​បម្រុង​លួច​ឆ្លងដែន​ខុសច្បាប់​ដែល​កម្លាំង​ទប់ស្កាត់​បាន​នោះ​សរុប​ចំនួន​៣២​នាក់ ក្នុងនោះ​មាន​ស្រី​០៩​នាក់ កុមារ​១៣​នាក់ និង​រថយន្ត ០១​គ្រឿង ម៉ាក​សាំ​យ៉ុង ស្លា​លេខ បាត់ដំបង 2A 7895 ផងដែរ​ដែល​ពួកគាត់​មាន​ទីលំនៅ​ក្នុង​ខេត្ដ​បាត់ដំបង​។​ក្នុង​ចំណោម​អ្នក​ទាំង​៣២​នាក់ មាន​អ្នកបើករថយន្ដ​ចំនួន​០១​នាក់ និង​ព្រូឡាន ០១​នាក់​មាន​ឈ្មោះ សឹម ដុល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ (​ព្រូឡាន​) និង​ឈ្មោះ សាត ទួង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​អ្នកបើកបរ​) អ្នក​ទាំង​ពី​មាន​ទីលំនៅ​ភូមិ​ដំណាក់​សាន ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ដ​បាត់ដំបង​។​
​លោក​វរសេនីយ៍ឯក សួង សៅ បញ្ជាក់ទៀតថា បន្ទាប់​ពី​ឃាត់ខ្លួន​សួរនាំ​រួច​បាន​ធ្វើ​ការណែនាំ​ស្ដី​ពី​ការឆ្លង​រាលដាល​របស់ Virus Covid-១៩ និង​ធ្វើ​កិច្ចសន្យា​រួច បានប្រគល់​ពួកគាត់​ជូន​កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក ម៉ាឡៃ ដើម្បី​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

By pcs

Leave a Reply

Your email address will not be published.

You missed