ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី និងកងកម្លាំង បានអញ្ជើញ ចុះពិនិត្យមើលផលប៉ះពាល់ជាក់ស្តែងផ្លូវថ្នល់ ស្រូវស្រែប្រជាពលរដ្ឋ នៅឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោយទឹកស្រក។
បងប្អូនប្រជាកសិករ បានកំពុងចាប់ផ្តើម ធ្វើការ បង្ករបង្កើន ផលឡើងវិញ ក្រោយរដូវទឹកសម្រក នេះផងដែរ៕



