ព្រះសីហនុ÷សមាជិកចំនួន ៣៩៦នាក់ បន្ថែមទៀតក្នុងឃុំអូរឧកញ៉ាហេង ឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ នេះ ក្រោមអធិបតីភាព ឯកឧត្តម រដ្នមន្ត្រី សាយ សំអាល់ សមាជិកគណ:កម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ។

មានប្រសាសន៍នៅក្នុងពីធីបញ្ចូលសមាជិកគណបក្សថ្មីនេះ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារបានថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់គណ:កម្មាធិការគណបក្សខេត្ត ស្រុក និងឃុំកន្លងមកទាំងការងារនយោបាយ សតិអារម្មណ៍ ចាត់តាំងព្រមទាំងការចិញ្ចឹមចលនានៅតាមមូលដ្ឋាន។

ឯកឧត្តមប្រធានក្រុមការងារក៏បានស្វាគមន៍និងថ្លែងអំណរគុណព្រមទាំងកោតសរសើរដោយស្មោះចំពោះប្អូនៗ និងក្មួយៗដែលបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវចូលរួមជាសមាជិកគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សរបស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន ហើយជានិច្ចកាលបានរួមសុខរួមទុក្ខជាមួយប្រជាជន។

ឯកឧត្តមប្រធានក្រុមការងារបានផ្តាំផ្ញើឱ្យបងប្អូននិងក្មួយៗទាំងអស់ទៅពិនិត្យឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតចំពោះអ្នកដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ និងត្រៀមអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី៥ខែ មិថុនា ឆ្នាំ២០២២ ក៏ដូចជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។

ឯកឧត្តមប្រធានការងារ បានជូនសមាជិកសមាជិកាគណបក្សដែលទើបញ្ចូលថ្មីនូវថវិកាមួយចំនួន រួមនឹង អាវ១ និងមួក១ ផងដែរ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed