បន្ទាយមានជ័យ .នាថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2021 នេះ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ ចូលជួប សំណេះ សំណាលជាមួយអាជ្ញាធរខេត្ត ស្រុកក្រុង មន្ត្រីមន្ទីរ សុខាភិបាលខេត្តក្នុងគោលដៅ ពង្រឹងវិធានការការពារ ការរីករាលដាលជំងឺឆ្លងកូវីដ 19 នឹងជំងឺឆ្លងបំលែងថ្មីដែលតា ព្រមទាំងបានជំរុញគាំទ្រ ការព្យាបាលអ្នកជំងឺឆ្លងកូវីដ19 នៅតាមផ្ទះ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ រាយការណ៍សង្ខេបបញ្ជាក់ថា ខេត្តបន្ទាយមានជ័យជាខេត្តមួយ ដែលមានការរីករាលដាលឆ្លងជំងឺកូវីដ19 ច្រើនព្រមទាំងមានអ្នកស្លាប់ដោយសារជំងឺកូវីដ19 នេះជិត 200 នាក់ ព្រោះថាភាគច្រើននៃការឆ្លងជំងឺកូវីដ19 គឺពលករខ្មែរយើងដែលវិលមកពីប្រទេសថៃ។


ឯកឧត្តម អ៊ុំ រាត្រី បន្តថា គណៈកម្មការប្រយុទ្ធជំងឺកូវីដ19 ថ្នាក់ខេត្ត សហការជាមួយក្រុមនៃមន្ទីរសុខាភិបាលខេត្ត បានបង្កើតទីតាំងមណ្ឌលចត្តាឡីស័កចំនួន 22 កន្លែងទូទាំងខេត្ត និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ19 មាន 11 កន្លែង។

ឯកឧត្តម អភិបាល ខេត្តបញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ 20 កុម្ភៈមកដល់ថ្ងៃទី 27 ខែកញ្ញាឆ្នាំ 2016 នេះ ចាប់ផ្ដើមផ្ទុះជំងឺកូវីដ19 ក្នុងសហគមន៍ចំនួនវិជ្ជមានសរុប 25,983នាក់ ស្រី 12,817នាក់ ក្នុងនោះជនបរទេសចំនួន 1,735នាក់ ចំនួនជាសះស្បើយចំនួន 20,776នាក់ ស្រី10,128នាក់ កំពុងព្យាបាល 5,340នាក់ ស្រី2,859នាក់ ព្យាបាលនៅតាមផ្ទះ 198 នាក់ស្រី 96 នាក់ ចំនួនស្លាប់សរុប 195 នាក់ស្រី 110នាក់។

ឯកឧត្តម ម៉ម ប៊ុន ហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថ្លែងនូវការកោតសរសើរចំពោះ អាជ្ញាធរខេត្តស្រុកក្រុង ក្រុមគ្រូពេទ្យនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កំលាំងកាយចិត្ត ជួយដល់ប្រជាពលរដ្ឋយើងក្នុងការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ19 ទទួលបានលទ្ធផលល្អក្នុងការគ្រប់គ្រងនិងព្យាបាល។
ក្នុងនោះ ឯកឧត្តម ម៉ម ប៊ុនហេង ក៏សូមចូលរួមគាំទ្រនិងជំរុញ នៃការព្យាបាលជំងឺឆ្លងកូវីដ 19 កម្រិតស្រាលនៅតាមផ្ទះ ហ្នឹងក៏សូមផ្ដាំផ្ញើដល់ មន្ត្រីពាក់ព័ន្ធធ្វើការរឹតបន្តឹង បន្ថែមទៀតនៅតាមតំបន់បិទខ្ទប់ឬតំបន់ក្រហមនោះ។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed