ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយរដ្ឋមន្ត្រី និងលោកជំទាវ បានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀលដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែត!

ខេត្ដបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃសុក្រ ៣រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៤ ខែកញ្ញាឆ្នាំ២០២១
លោក ភោគ លន ចៅសង្កាត់ប៉ោយប៉ែត
សូមគោរពថ្លែងអំណរគុណនូវទឹកចិត្ត ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី និងលោកជំទាវនិងក្រុមការងារ ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនចំនួន ១លានរៀលដល់រដ្ឋបាលសង្កាត់ប៉ោយប៉ែតសម្រាប់ទិញសម្ភារៈប្រើប្រាស់ដូចជារបស់ផ្សេងៗជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកក្នុងរដូវកាលកូវីដ១៩ដូចជាក្នុងការលំបាកទឹកជំនន់ទឹកភ្លៀងក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរ៖លោកភោគ លន ចៅសង្កាត់ប៉ោយប៉ែតតំណាងឲ្យរដ្ឋបាលសង្កាត់ប៉ោយប៉ែតសូមថ្លែងអំណរគុណនិងសូមប្រសិទ្ធិពរជ័យដល់ឯកឧត្តមនិងលោកជំទាវជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយពិសេសជៀសផុតពីជម្ងឺកូវីដ១៩៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed