បន្ទាយមានជ័យ៖ ថ្ងៃអង្គារ ២ រោច ខែពិសាខ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម នាយឧត្តមសេនីយ៍ឧបក្សនាយករដ្ឋមន្ត្រី កែ គឹមយ៉ា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ
អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្រុងប៉ោយប៉ែត លោកបានសរសេីរអាជ្ញាធរមូលដ្ឋានក្រុមប៉ោយប៉ែតជាពិសេ លោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែតថា ជាថ្នាក់ដឹកនាំរដ្ឋបាលវៃឆ្លាតឆ្លាតវៃ ។

ឯកឧត្តម នាយឧត្ត ក៏បានឲ្យអាជ្ញាធរដែនដី បន្តផ្តល់ជូនសេវាសាធារណៈឱ្យបានល្អជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ និង សូមបងប្អូនប្រជាពលរដ្ឋទាំងអស់បន្តចូលរួមថែរក្សា សន្តិភាព លទ្ធិប្រជាធិបតេយ្យ គាំទ្រនយោបាយឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមបានលើកឡើងបន្តទៀតថាប្រទេសយើងរហូតមកដល់សព្វថ្ងៃរីកចម្រើនលើគ្រប់វិស័យ វិស័យវត្តអារាមសាលារៀនមន្ទីរពេទ្យផ្លូវថ្នល់ស្ពាន ស្ពនអាកាស សុទ្ធសឹងតែជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។

ឯកឧត្តម ក៏បានអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទៅបោះឆ្នោតឃុំ-សង្កាត់ នាពេលខាងមុខ និងបោះឆ្នោតជូនមេឃុំ-ចៅសង្កាត់ ដើម្បីមានការអភិវឌ្ឍន៍ក្នុងមូលដ្ឋានរបស់យើងឲ្យកាន់តែមានការរីកចម្រើន និងរួមគ្នាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នាជាពិសេសបន្តរួមគ្នាទប់ស្កាត់ ជំងឺកូវីដ-១៩ ៣កុំ ៣ការពារ ។

ក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ជំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប ។ ទន្ទឹមគ្នានេះ ឯកឧត្តម បានឧបត្ថម្ភ ថវិកា សារ៉ុង ជូនកងកម្លាំង ក្រុមគ្រូពេទ្យ ក្រុមយុវជន ប្រជាការពារ និងបងប្អូនប្រជាពលរដ្ឋផងដែរ ៕

ដោយលោ ជួនរដ្ឋា

By pcs

Leave a Reply

Your email address will not be published.