ពិធីចុះសួរសុខទុក្ខ និងសំណេះសំណាលេនះបានធ្វើឡើងនៅរសៀល​ ថ្ងៃទី១០​ ខែសីហា​​ ឆ្នាំ​២០២២ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ។ ក្នុងនោះដែរ ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​ តំបន់ប្រតិបត្ដិការសឹករងព្រះវិហារ​ បានធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលដែលអង្គភាពសម្រេចបាន ក៏ដូចជាការទទួលខុសត្រូវរបស់អង្គភាពនៅតាមខ្សែរបន្ទាន់ព្រំដែន កម្ពុជា ថៃ ឡាវ ព្រមទាំងការសហការណ៍ការចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋជាដើម ។

ឯកឧត្តម អភិបាលខេត្តបានមានប្រសាន៍ថា កងកម្លាំងត្រូវការពារអោយនូវបូរណៈភាពទឹកដី ការពារ ជាតិ សាសនា ព្រះមហាក្សត្រ ការពារប្រជាពលរដ្ឋ ជាពិសេសការពាររាជរដ្ឋាភិបាលដែលប្រសូត្រចេញពីការបោះឆ្នោតដោយស្របច្បាប់ ។

នៅក្នុងដំណេីរចុះសួសុខទុក្ខនេះ ឯកឧត្ដម​ អភិបាលខេត្ដ​ បានឧបត្ថមស្រាបៀ និងថវិកាមួយចំនួនដូចខាងក្រោម ៖
-ស្រាបៀ​ ១០០កេស ។
-កម្លាំង​ចូលរួម​ ចំនួន​ ១៤០​នាក់​ ក្នុង​ម្នាក់ៗ​ ទទួល​បាន​ថវិកា​ ​ ៤០,០០០រៀល​ ។
-និងថវិកាចំនួន​ ១០លានរៀល​ ជូនដល់​ អង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវហារ ផងដែ​រ ៕

By pcs

Leave a Reply

Your email address will not be published.