ស្រុកកណ្តាលស្ទឹង៖នៅថ្ងៃអង្គារ ៤កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល និងសហការី បានពាំនាំការសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូន​សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅ ភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

អំណោយមនុស្សធម៌ដែលបានប្រគល់ជូន​សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ នាឱកាសនេះ រួមមាន អង្ករ ២០០០ គីឡូក្រាម, មី ២០កេសតូច, ត្រីខកំប៉ុង ៤កេស, ទឹកត្រី ០៥យួរ, ទឹកសុទ្ធដបធំ ២០ធុង,ទឹកអាល់កុល ៣០លីត្រ, ម៉ាស់ ០១កេស, ជែល ៤កេស, សាប៊ូ ១កេស និងថវិកាសរុបចំនួន ៥,៥៩០,០០០ រៀល៕

By pcs

Leave a Reply

Your email address will not be published.

You missed