ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅអគារមិត្តភាព​ទីស្តីការ​គណ:រដ្ឋមន្រ្តី​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ អញ្ជេីញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ។

ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តមរដ្នមន្ត្រី ឯកឧត្តម លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ អគ្គលេខាធិការ​ អគ្គនាយក នាយឧត្តមសេនីយ៍​ អភិបាល​ខេត្ត​ អគ្គលេខាធិការ​រង​ អគ្គស្នងការរងនគរបាលជាតិ​ បញ្ជាការរងកងរាជអាវុធហត្ថ​លេីផ្ទៃប្រទេស​ អភិបាលរងខេត្ត​ ប្រធាននាយកដ្ឋាន​ មកពីក្រសួងសមាជិកអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ អគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី-ខេត្ត​ ។

កិច្ចប្រជុំ​ដេីម្បីត្រួតពិនិត្យនិងពិភាក្សា​លេីការងារត្រួតពិនិត្យគ្រឿងញៀន រយ:ពេល ០៩ខែ​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងគណ:កម្មការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លេីកទី៦។

By pcs

Leave a Reply

Your email address will not be published.

You missed