ឯកឧត្ដម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តីពី “ការរៀបចំផែនការបណ្តុះបណ្តាលយុវជនគណបក្ស” តាមប្រព័ន្ធអនឡាញហ្សូម (Zoom) ដោយមានការរាយការណ័សកម្មភាពរបស់ផ្នែកដោយឯកឧត្តម យស ផានីត្តា ប្រធានផ្នែកបណ្តុះបណ្តាល និងក្រុមជំនាញចំណុះអោយផ្នែក។

នាថ្ងៃសុក្រ ២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តីពី “ការរៀបចំផែនការបណ្តុះបណ្តាលយុវជនគណបក្ស” តាមប្រព័ន្ធអនឡាញហ្សូម ដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវអនុប្រធានយុវជនគណបក្សថ្នាក់កណ្ដាល ឯកឧត្ដមប្រធានផ្នែកលេខាធិការដ្ឋាន ឯកឧត្ដមប្រធានផ្នែកហិរញ្ញវត្ថុ ឯកឧត្ដមប្រធានផ្នែកក្រសួង ស្ថាប័ន ឯកឧត្ដមប្រធានផ្នែករាជធានី ខេត្ដ ឯកឧត្ដមប្រធានផ្នែកក្រៅប្រទេស ឯកឧត្ដមប្រធានផ្នែកផែនការយុទ្ធសាស្ដ្រ ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាថ្នាក់ដឹកនាំ និងក្រុមទាំង៣ចំណុះផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សថ្នាក់កណ្ដាល សរុបចំនួន ៤៦នាក់៕

By pcs

Leave a Reply

Your email address will not be published.