នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥
ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្ដម​​ ឧត្តមសេនីយ៍ឯក​ ណុប​ រ័ត្ននិមល​​ មេបញ្ជាការរង​ បញ្ជាការដ្ឋានអង្គរក្ស​ និងជាប្រធាន​គណៈកម្មការជ្រេីសរេីសពលទាហាន​ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម​ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត​ ហ៊ីង​ ប៊ុនហៀង​ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ បានអញ្ជេីញជាគណៈអធិបតី​ក្នុងការត្រួតពិនិត្យកម្ពស់​ ស្នាមសាក់​ និងកាយសម្បទារបស់បេក្ខជន​ ។

ដែលមានឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ សួន​ ពិរុណ​ ជាប្រធាន​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក​ ឆឹម​ ស៊ីណារក្ស​ អនុប្រធាន​ អនុគណៈកម្មត្រួតពិនិត្យកាយសម្បទា​ ព្រមទាំងនាយទាហានតាមបណ្តាអង្គភាពចំណុះ​ បញ្ជាការដ្ឋានអង្គរក្ស​បានចូលរួម​ នៅទីបញ្ជាការ​ បញ្ជាការដ្ឋានអង្គរក្ស​ ស្ថិតនៅក្រុងតាខ្មៅ​ ខេត្តកណ្តាល​ ។

ដេីម្បីពិនិត្យធានាឱ្យបាននូវពលទាហានថ្មី​ ដែលប្រកបដោយគុណភាព​ សមត្ថិភាពនិងប្រសិទ្ធភាព​ ដេីម្បីហ្វឹកហ្វឺនឱ្យទទួលបានជំនាញច្បាស់លាស់ដេីម្បីបំពេញការងារជូនអង្គភាព​ និងបម្រេីជាតិ​ ព្រមទាំងប្រជាជនកម្ពុជា និងការងារការពារសុវត្តិភាពជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្នមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *