ខេត្តមណ្ឌលគិរី៖ សមត្ថកិច្ចនគរបាលស្រុកកែវសីមា បានឃាត់ខ្លួនបុរសម្នាក់បញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរី បន្ទាប់ពីបានប្រព្រឹត្តសកម្មភាពបំពានរាងកាយលើកូនស្រីរបស់ខ្លួនជាអនិតិជន អស់ជាច្រើនឆ្នាំមកហើយ។

លោក ហេង អួង អធិការគរបាលស្រុកកែវសីមា បានឲ្យដឹង នៅវេលាម៉ោង១៦ និង១០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ថាកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានទទួលព័ត៌មានពីលោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សាអូរអាម តាមទូរស័ព្ទរាយការណ៍ថា មានក្មេងស្រីម្នាក់ត្រូវឪពុកបង្កើតបៀតបៀនផ្លូវភេទ។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងអធិការនគរបាលស្រុកកែវសីមា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម បានចុះទៅដល់សាលារៀនអូរអាម និងបាននាំយកក្មេងស្រីជនរងគ្រោះមកកាន់អធិការដ្ឋាននគរបាលស្រុកកែវសីមា ដើម្បីសួរនាំ។

ក្រោយពីសួរនាំរួច កម្លាំងអធិការបានចាត់កំលាំង ធ្វើការឃាត់ខ្លួនជនសង្ស័យដែលត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ ឈ្មោះ សិវ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មានលំនៅភូមិកាឡៃ១ ឃុំកាឡៃ ស្រុកអូរជុំ ខេត្តរតនគិរី។

សព្វថ្ងៃស្នាក់នៅជាកម្មករសីុឈ្នួល ជៀរជ័រកៅស៊ូ អោយគេនៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
លោកស្រីឧត្តមសេនីយ៍ត្រី ហួន គីមហេង ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា ករណីរំលោភសេពសន្ថវះលើអនីតិជនអាយុក្រោម១៥ឆ្នាំ នៅក្នុងអំឡុងឆ្នាំ២០១៩ រហូតមកដល់ឆ្នាំ២០២២ ដែលស្ថិតនៅក្នុងខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

ជនសង្ស័យ ឈ្មោះ សិុវ កុសល ដែលជាឪពុកបង្កើត ជនរងគ្រោះ បានសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនដែលជាជនរងគ្រោះ ជាច្រើនលើក រហូតមកបើគឹតមិនចាំថ្ងៃខែ ជាច្រើនឆ្នាំមកហើយ។ ជួនរំលោភដោយយកប្រដាប់ភេទខ្លួនមករុកចូលប្រដាប់ភេទជនរងគ្រោះ ដែលត្រូវជាកូនបង្កើត ជួនយកចង្អុលដៃខ្លួនរុកចូលប្រដាប់ភេទរបស់ក្មេងរងគ្រោះ ថ្ងៃខ្លះជនសង្ស័យបានធ្វើសកម្មភាពរំលោភ១ថ្ងៃ៣ដង ហើយរំលោភរហូតដល់សន្លប់។នេះជាករណី សែនឃោឃៅព្រៃផ្សែបំផុតមិនអាចទទួលយកបាន។
បើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា។ករណីឈានដល់ការឃាត់ខ្លួនជនសង្ស័យជាឪពុកដែលមានឈ្មោះខាងលើនេះគឺ÷។ដោយបែកធ្លាយក្មេងស្រីជនរងគ្រោះទៅរៀនដូចគេឯងតែទឹកមុខដូចជាមិនស្រស់ស្រាយដូចសិស្សដ៏ទៃហាក់ដូចជាបង្កប់រឿងអ្វី?មួយនៅក្នុងចិត្ត មានថ្ងៃមួយសិស្សរួមថ្នាក់បានខ្ចីសៀវភៅជនរងគ្រោះយកទៅអានក៏ប្រទះឃើញក្រដាសសៀវភៅដែលមានអក្សរសរសេរស្រាប់នៅជាប់និងសៀវភៅនោះហើយមិត្តរួមថ្នាក់ក៏អាននៅអត្ថន័យលើក្រដាសនោះ(ដោយសរសេរប្រវត្តិរបស់ខ្លួនដែលឪពុកបៀតប៊ៀន កេរ្តិ័ ខ្មាស់រហូតមកដោយមិនហ៊ាននិយាយាអោយនរណាដឹងដោយគ្រាន់តែសរសេរទុក្ខក្នុងក្រដាសសៀវភៅនៃសាច់រឿងនោះតែប៉ុណ្ណោះ)។ឃើញបែបនេះមិត្តរួមថ្នាក់ក៏ទៅប្ដឹងលោកគ្រូ អ្នកគ្រូ ឃើញដូច្នោះលោកគ្រូអ្នកគ្រូ ក៏ហៅសិស្សរងគ្រោះមកសួរនាំដូចមានករណីរៀបរាប់នៅក្នុងក្រដាសនោះ លោកគ្រូអ្នកគ្រូមិនបង្អង់យូរ ក៏ប្តឹងសមត្ថកិច្ចនគរបាលស្រុកកែវសីមាដើម្បីធ្វើការចាប់ខ្លួនជនសង្ស័យជាឪពុកនោះតែម្ដងទនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ជនសង្ស័យត្រូវបានកំលាំងអធិកាដ្ឋាននរគបាល ស្រុកកែវសីមាបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីក៏សាងសុំនំរឿងយកទៅផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed