អាជ្ញាធរក្រុងប៉ោយប៉ែតនាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ទឹកភ្លៀងចំនួន ៧៩ គ្រួសាររស់នៅក្នុងងភូមិសាស្រ្តសង្កាត់ប៉ោយប៉ែត!!!

ក្រុងប៉ោយប៉ែត៖នៅព្រឹក ថ្ងៃសុក្រ៣រោច ខែភទ្របទឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនិងថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២១ នេះដោយការយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

.លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបាននាំយកអំណោយអង្ករនិងគ្រឿងទេសរបស់
ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន
និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យនិងលោកជំទាវ ឧកញ៉ាហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ម៉ៅ ម៉ាលយ័ កែគឹមយ៉ាន
ចែកជូនដល់ប្រជាពលរដ្ឋរស់ នៅតាមបណ្ដោយមាត់អូរព្រំដែន កម្ពុជា ថៃ ដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងដែលមានចំនួន ៧៩ គ្រួសារ រស់នៅក្នុងភូមិសាស្រ្ត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ដោយមានការអញ្ជើញចូលរួម
.លោក ភោគ លនចៅសង្កាត់ប៉ោយប៉ែត.
.លោកវ៉ា ជឹមណារ៉េតចៅសង្កាត់រងទី១
.លោកប៊ុនសុវុទ្ធា សមាជិកក្រុមប្រឹក្សាសង្កាត់
.លោកលោកស្រីសមាជិកក្រុមប្រឹក្សាសង្កាត់លោកលោកស្រីមេភូមិប៉ោយប៉ែតនឹងអនុភូមិជំនួយការភូមិ។

អំណោយរួមមាន១/អង្ករ២០kg២/ទឹកត្រីនិងទឹកស៊ីអ៊ីវ។
ក្នុងឱកាសនោះដែរ លោក គាត ហ៊ុលអភិបាលនៃគណៈភិបាលក្រុងប៉ោយប៉ែតក៏បានពាំនាំនូវការសួរសុខទុក្ខរបស់
ឯកឧត្តមនាយឧត្តមសេនីយ៍ឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន
ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀននិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះពិសេសក្នុងឱកាសនោះដែរ លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងនិងជាប្រធានបក្សក្រុងប៉ោយប៉ែតក៏បានមានមតិផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័តនិងរក្សាអនាម័យនិងរក្សាកម្រិតពិសេស ៣កុំនឹង ៣ការពារ។

ជាទីបញ្ចប់លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតជូនពរដល់បងប្អូននិងប្រសិទ្ធិពរជ័យមហាប្រសើរជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យជួបប្រទះតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយពិសេសជៀសផុត ពីជំងឺ covid ១៩។
ដោយ៖លោក យន
012470588
0716569555

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed