ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២២ វេលាម៉ោង២រសៀល មានកិច្ចប្រជុំធ្វេរភាគី កម្ពុជា-ថៃ
ភាគីកម្ពុជាដឹកនាំប្រតិភូចូលរួមប្រជុំ ឯកឪត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរពាក់ពន្ធ័ អភិបាលក្រុងប៉ោយប៉ែត មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ។
ភាគីថៃដឹកនាំដោយ ឯកឧត្តម បរិនញ៉ា ភោធីសាធ Parinya Phothisat អភិបាលខេត្តស្រះកែវ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
កិច្ចប្រជុំនេះភាគីកម្ពុជា-ថៃ បានជជែកគ្នាផ្តោតលើការពង្រឹងសម្ព័ន្ធមេត្រីភាព ផ្លាស់ប្តូរព័ត៌មានគ្នា ពិភាក្សាលើការបើកច្រកបណ្តោះអាសន្នច្រកទ្វារព្រំដែនអន្តរជាតិ ស្ទឹងបត់ ជាច្រកសម្រាប់ដឹកទំនិញចេញចូល ដែលបាននឹងកំពុងដំណើរការកសាងអគារ ការិយាល័យរដ្ឋបាលការងារនៃប្រទេសទាំងពីរ ។ទោះបីជាអគាររដ្ឋបាលកម្ពុជាសម្រេចបានត្រឹមតែ ៤០ភាគរយ និងខាងថៃសម្រេចបាន ៩០ភាគរយ ប៉ុន្តែយើងប្រជុំថ្ងៃនេះ ពិនិត្យវឌ្ឍនៈភាព និងលទ្ធភាព ធ្វើការពិភាក្សាដើម្បីបើកដំណើរការជាបណ្តោះអាសន្នសម្រាប់ដឹកទំនិញចេញចូលរវាងប្រទេសទាំងពីរ។
ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ជាលទ្ធផលនៃកិច្ចប្រជុំមិនទាន់មានការសម្រេចថាបើកឲ្យដំណើរការថ្ងៃណា ពេលណានោះទេពេលនេះរដ្ឋាបាលខេត្តនឹងធ្វើរបាយការណ៍ រាយការទៅរាជរដ្ឋាភិបាលនៃប្រទេសទាំង២ ដើម្បីមានគោលការណ៍ពិនិត្យសម្រេច៕