កំពង់ឆ្នាំង​៖ នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ បានអោយដឹងថា នៅ​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង ១:១៥ នាទី​រសៀល មាន​ករណី​អគ្គិភ័យ ឆេះ​អគារ​ផលិត​បាត់​ស្បែកជើង របស់​រោងចក្រ ខេន​ស្ពូ​តស៊ូ ដែល​ស្ថិតនៅ​ចំណុច​រោងចក្រ ឡុង​លី ចំការ​ស្វាយ ឃុំ​សេដ្ឋី ស្រុក​សាមគ្គី​មានជ័យ ខេត្តកំពង់ឆ្នាំង ។​


​អគ្គិភ័យ​ខាងលើនេះ បាន​បង្ក​ការខូចខាត ទំហំ ១៥ គុណ​នឹង ១៥ ម៉ែត្រ , ឆេះ​ម៉ាស៊ីន​ឈូស បាត​ស្បែកជើង ១២ គ្រឿង , ឆេះ​បាត​ស្បែកជើង ចំនួន ៦ ពាន់​គូ និង​សម្ភារៈ​មួយចំនួនទៀត គិត​ជា​ប្រាក់ អស់​ប្រហែល​ចំនួន ១៥.០០០ ដុល្លារ ។

​នៅក្នុង​កិច្ច​ប្រតិបត្តិ​នោះ សមត្ថកិច្ច​បាន​ប្រើ​រថយន្ត ពន្លត់​អគ្គិភ័យ អស់​ទឹក​ចំនួន ៨ រថយន្ត និង​មិនមាន​បណ្តាលអោយ​គ្រោះថ្នាក់ ដល់​មនុស្ស​ឡើយ ។ ចំណែក​មូលហេតុ បណ្តាល​មក​ទុស្សេ ខ្សែភ្លើង ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *