(ព្រះវិហារ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ អមដំណើរដោយ ឧត្តមសេនីឯកស្រី ឌឹក មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានដឹកនាំកម្លាំងថ្នាក់ដឹកនាំកងពលធំអន្តរាគមន៍លេខ៣ និងកងពលតូចអន្តរាគមន៍លេខ៨ ឡើងទៅត្រួតពិនិត្យផ្លូវ និងតំបន់សំខាន់ៗមួយចំនួន ដែលទទួលរងខូចខាតដោយសារជំនន់ទឹកភ្លៀង នៅភូមិសាស្ត្រផ្លូវឡើងភ្នំត្រងោល គោល៨ និងចាក់ច្រែង នាព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២២ ក្នុងនោះរួមមាន៖
មានស្ពានបេតុង ១កន្លែង ដែលមានប្រវែង(៦មx២៦ម) បានស្រុតបាក់ស្ទើរទាំងស្រុង និង បាក់ស្រុតផ្លូវបេតុងឡើងភ្នំត្រងោល ចំនួន៤កន្លែង ដីនិងថ្មបាក់គ្របលើផ្លូវបេតុង ១កន្លែង បាក់ទំនប់អន្លង់ក្រពើ ១កន្លែង និងខូចខាតផ្លូវ ផ្លូវបេតុងភ្នំត្រងោលទៅគោល៨ ប្រវែងជាង ៨,៥គ.ម។
ក្នុងនោះដែរក្រោមការចុះត្រួតពិនិត្យភ្ទាល់ និងការចង្អុរបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសភូមិភាគទី៤ និងទី៥ និងបទបញ្ជា របស់ឯកឧត្តម អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ក៏ដូចជាមេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ បានដឹកនាកម្លាំង និងដឹកជញ្ជូនគ្រឿងចក្រ ចំនួន៣គ្រឿង (អាប៊ុល ១គ្រឿង, អេស្កាវ៉ាទ័រ ២គ្រឿង) ឡើងទៅដើម្ប្បី កាយសម្រួលធ្វើផ្លូវវៀងកន្លែង ដែលបាក់ស្រុតនិងកាយដីថ្មដែលបាក់គ្របលើផ្លូវបេតុងឡើងភ្នំ បន្តជួសជុលផ្លូវទៅគោល៨ កាយសម្រួលថ្មបាតអូរ(ខាងលើស្ពានបេតុងបាក់) និងធ្វើផ្លូវឆ្លងឡើងទៅចាក់ច្រែង ជាបណ្តោះអាសន្ន។
ដោយឡែកនៅរសៀលថ្ងៃសុក្រថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះផងដែរ អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ក៍បានអញ្ជើញចុះពិនិត្យក្រុមការងារគ្រឿងចក្រ អង្គភាពកងពលតូចអន្តរាគមន៍លេខ៨ នៅក្នុងការកែសម្រួលផ្លូវវាង ត្រង់កន្លែងច្រោះបាក់ដាច់ ដោយសារជំនន់ទឹកភ្លៀង នាពេលកន្លងមក ក្នុងភូមិសាស្ត្រភ្នំចាក់ច្រែង ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនកងទ័ព ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយ ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨៕

https://t.me/royalcambodianarmy

By pcs

Leave a Reply

Your email address will not be published.