​ខេត្តរតនគិរី​÷​អគ្គីភ័យ​បាន​ឆាបឆេះ​បន្ទប់​ផ្ទះជួល​មួយ​ល្វែង​ខាងក្រោយ​សាលាខេត្ត​ស្ថិតនៅ​ក្នុងភូមិ​ទេស​អន្លុង​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី វេលា​ម៉ោងជាង​៩​ព្រឹក ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​។​

​ភ្លាមនោះ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​នគរបាល​ខេត្ត​បាន​ចេញទៅ​អន្តរាគមន៍​ប៉ុន្តែ​ដោយសារ​ទំហំ​នៃ​ការឆាបឆេះ​ផ្ទះ​ឈើ​មួយ​ល្វែង​ដែល​នៅជាប់​គ្នា​មិនអាច​គ្រប់គ្រង​បានធ្វើ​ឲ្យ​បន្ត​ឆេះ​ដល់ផ្ទះ​អ្នកជិតខាង​អស់​មួយ​ចំហៀង​ទៀត​ទើប​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​រលត់​។​

​សមត្ថកិច្ច​នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៃ​ការឆេះ​បន្ទប់​ផ្ទះជួល​នោះ​និង​ទំហំ​ខូចខាត​នៅឡើយ​ទេ​។​ប៉ុន្តែ​អ្នកជិតខាង​បាន​ប្រាប់​ឲ្យ​ដឹងថា ដើម​ហេតុដែល​បណ្ដាល​ឲ្យ​ឆេះ​បន្ទប់​ឈើ​ផ្ទះជួល​ល្វែង​នេះ​អាច​នឹង​កើតឡើង​បណ្ដាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស​ឬ​ឆ្លង​ចរន្ត​អគ្គីសនី​។​ផ្ទះ​នោះ​មិនមាន​អ្នកណា​ស្នាក់​នៅឡើយ​៕

By pcs

Leave a Reply

Your email address will not be published.

You missed