ហឹង្សាក្នុងគ្រួសារធ្វើបាត់កូនស្រីម្នាក់
បន្ទាយមានជ័យ: នៅយប់ថ្ងៃទី14.03.2022នៅវេលាម៉ោង00.10នាទីមានករណីអហិង្សាដោយចេតនា (ក្នុងសហព័ន្ធ) កើតឡើងនៅចំណុចភូមិប្រាសាទត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យបង្ករឡើងឈ្មោះ លួស ធំ ភេទប្រុស អាយុ28ឆ្នាំ ជាប្តី បានមកពីផឹកស៊ីនៅផ្ទះ របស់ឈ្មោះ ស្រេត ភេទប្រុស រស់នៅភូមិជាមួយគ្នា ពេលមកដល់ផ្ទះ ក៍បានឈ្លោះប្រកែកពាក្យសម្ដីគ្នាជាមួយប្រពន្ធឈ្មោះខន ខួច អាយុ38ឆ្នាំ រួចក៍ទាញកៅអីជ័រវាយទៅលើប្រពន្ធដែលកំពុកដេកនៅក្នុងមុងជាមួយកូនស្រី ទើបបណ្តាលអោយត្រូវកូ​នស្រីរបស់ខ្លួនឈ្មោះលួស ស្រីនី អាយុមួយខួបប្រាំពីរខែមួយកៅអីជ័រចំសៀតផ្ការខាងស្តាំ (របួសធ្ងន់)និងត្រូវបានម្តាយបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកថ្មពួក​និងបញ្ជូនទៅសង្គ្រោះបន្តរនៅមន្ទីពេទ្យខេត្តសៀមរាប ក៍ត្រូវបានស្លាប់នៅនិងមន្ទីពេទ្យតែម្តង​។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *