ភ្នំពេញ​៖​​អាជ្ញាធរជាតិអប្សរា​ បានឱ្យដឹងថា​ បច្ចុប្បន្ន​ប្រទេសកម្ពុជាបានរងនូវសម្ពាធទាប បណ្តាលឱ្យមានភ្លៀងធ្លាក់ជាច្រើន។ក្នុង​តំបន់អង្គរក៏ទទួលបានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នាប៉ុន្មានថ្ងៃនេះ​ បានធ្វើឱ្យបរិមាណទឹកដែលហូរពីភ្នំគូលែន និងផ្នែកខាងជើងមានការកើនឡើងខ្ពស់ដែលអាចបង្កជាទឹកជំនន់។ ប៉ុន្តែក្នុងរមណីយដ្ឋានអង្គរ និងក្រុងសៀមរាប ពុំមានបញ្ហានោះទេព្រោះអាជ្ញាធរជាតិអប្សរា​ បានស្តារប្រព័ន្ធធារាសាស្រ្តបុរាណក្នុងតំបន់អង្គរឱ្យដំណើរការឡើងវិញ។

កាលពីថ្ងៃទី១៩​ ខែតុលា​ ឆ្នាំ​២០២១​ តាមរយៈការជួសជុលប្រព័ន្ធធារាសាស្រ្ដបុរាណទាំងនោះ ផ្តល់លទ្ធភាពឱ្យនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាមួយផ្នែក ប្រមូលទឹកទុកក្នុងអាងស្តុកទឹក ដូចជា ស្រះស្រង់ កសិន្ធុ បារាយណ៍ជាដើម និងមួយផ្នែងទៀតបញ្ជៀសទៅស្ទឹងពួក ស្ទឹងព្រះស្រុក និងស្ទឹងសៀមរាប។

គួរបញ្ជាក់ថា​ ចំពោះ​ការប្រមូលទឹករក្សាទុក​ គឺដើម្បីការអភិរក្សប្រាសាទ ការប្រើប្រាស់ជាទឹកស្អាតក្នុងក្រុងសៀមរាប និងសម្រាប់វិស័យកសិកម្ម ក្នុងរដូវប្រាំងខាងមុខនេះ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *