ខេត្តបន្ទាយមានជ័យ៖ ស្ងាត់ៗស្រាប់តែមានជនកំហូចមួយក្រុម នាំគ្នាទៅដាក់គ្រឿងចក្រឈូសឆាយកាប់ឆ្ការទន្ទ្រានយកដីព្រៃលិចទឹកក្នុងតំបន់អភិរក្ស យកមកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន តែត្រូវបាន កំលាំងអាវុធហត្ថចុះបង្ក្រាប ទាន់ពេលវេលា តាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ
សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរ:ភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសបញ្ជាអោយ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អមនិងកម្លាំង អាវុធហត្ថស្រុក មង្គលបូរី ដឹកនាំដោយ លោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផល ខេត្តបន្ទាយមានជ័យ បានចុះដល់ទីតាំងទន្ទ្រាន និងធ្វើការឃាត់ខ្លួន បានមនុស្សចំនួន ៨ នាក់ នៅវេលាម៉ោង០៩ព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចំណុចរហាលធំ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានអោយសារព័ត៌មានយើងដឹងថា៖ ជនកំហូចទី១-ឈ្មោះ ប៉ោ ម៉ាយ ភេទប្រុស អាយុ ៤៩ឆ្នាំ ជាមេការ ។ ទី២-ឈ្មោះ ឯក ឈី រ៉ា ភេទប្រុស អាយុ​ ៣២ឆ្នាំ មុខរបរ អ្នកកាសែត ។ ទី៣-ឈ្មោះ ទូច ចាន់ណេង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ បើកអេសស្កា។ ទី៤-ឈ្មោះ នឿន ណុច ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកអេសស្កា ។ ទី៥-ឈ្មោះ មក់ វាសនា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកអេសស្កា។ ទី៦-ឈ្មោះ សាវ គឹមឈឿន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ បើកគោយន្តច្នៃដឹកដី ។ ទី៧-ឈ្មោះ ឡា សំណាង ភេទប្រុស​ អាយុ ២៩ឆ្នាំ មុខរបរ បើកឡានដឹកដី ។ ទី៨-ឈ្មោះហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់អនឡាញ។ ក្នុងនោះកំលាំងអាវុធហត្ថបានដកហូតសម្ភារៈវត្ថុតាងមកឈូសឆាយរួមមាន៖ -១ត្រាក់ទ័រ១​គ្រឿង ម៉ាកគូបូត ។ -២គោយន្ត ៣​គ្រឿង ម៉ាកគូបូតា ។ -៣រថយន្តច្នៃបែនដឹកដី១​គ្រឿង ។ -៤រថយន្តដឹកដី ១​គ្រឿង ។ -៥អេសស្កាកាយដី៣​គ្រឿង ។ -៦កាណូត ស្មាច់ ៨​គ្រឿង ។ -៧ក្បូនមានដំបូលចំនួន៨ គ្រឿង ,។ -៨ម៉ាស៊ីនកាណូត ១៦ គ្រឿង។ -៩ម៉ាស៊ីនបូមខ្យល់១គ្រឿង..។ -១០ម៉ូតូ៣ គ្រឿង ។ -១១ម៉ូតូកង់បី passapp១​គ្រឿង។ -១២ទូរស័ព្ទ ៧ គ្រឿង និងសម្ភារ:មួយចំនួន។ លោកវរសេនីយ៍ទោ ធៀម ភក្ដី ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានអោយដឹងដែរថា៖ ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីសាកសួរចម្លើយ។ ជនសង្ស័យ ចំនួន៧នាក់ បានឆ្លើយសារភាពថា ពួកគេគ្រាន់តែជាអ្នកស៊ីឈ្នួលបើកអេសស្កា និងបើករថយន្តដឹកដីអោុគេប៉ុណ្ណោះ! ដោយឡែកឈ្មោះ ហៀង គិមហេង បានឆ្លើយសារភាពថា រូបគេនិងប្ដីរបស់គេឈ្មោះ គិម សុធារ៉ាន់ ពិតជាបានទិញដីស្រែ ពីប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំនួនសរុបប្រហែល១៧ហិកតា ហើយប្ដីរបស់ គាត់ពិតជាបានអោយគេឈូសឆាយ និងលើកផ្លូវលើដីនោះ ក្នុងគោលបំណងធ្វើគម្រោងពុះដីល្វែងលក់ពិតប្រាកដមែន ។ លោកបន្តអោយដឹងថា៖ ដោយផ្អែកលើការស៊ើបអង្កេតឃើញថាដីដែលឈ្មោះ ហៀង គិមហេង និងប្ដីឈ្មោះ គិម សុធារ៉ាន់ ទិញពីប្រជាពលរដ្ឋនៅទីតាំងខាងលើ គឺជាដីស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ។ ជនសង្ស័យទាំង៨នាក់ខាងលើពិតជាមានការជាប់ពាក់ព័ន្ធក្នុងសកម្មភាព ឈូសឆាយ កាយដី ចាក់ធ្វើផ្លូវ នៅចំណុចរហាលធំ ពិតប្រាកដមែន។ ជនសង្ស័យទាំង៨នាក់ ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្ត បន្ទាយមានជ័យ ចាត់ការតាមនីតិវិធី នៅព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ ចំណែកវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះអាសន្នចាំដោះស្រាយនៅពេលក្រោយបន្ត៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *