ទំនាក់ការផ្សាយ 012470588 /0716569555

25/10/2021
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ថន បានឲ្យដឹងថា រោងសិប្បកម្មរបស់ឈ្មួញម្នាក់នេះគ្មានច្បាប់អនុញ្ញាតនោះទេ ប៉ុន្តែដោយសារមានការឃុបឃិតពីមន្រ្តីរដ្ឋបាលព្រៃឈើក្នុងក្រុងព្រះវិហារ និងសមត្ថកិច្ចពាក់ព័ន្ធទើបអ្វីអាចប្រព្រឹត្តទៅដោយរលូន។ ជាងនេះទៅទៀតគ្រឿងសង្ហារឹមនិងសម្ភារៈផ្សេងៗដែលកែច្នៃរួចគឺឈ្មួញឈ្មោះ ថង អាចដឹកជញ្ជូនចេញពីខេត្តព្រះវិហារ ទាំងថ្ងៃទាំងយប់ដោយគ្មានការរំខានណាមួយឡើយ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ បានឲ្យដឹងថា សិប្បកម្មកែច្នៃឈើរបស់ឈ្មួញដុះស្លែឈ្មោះ ថន នៅតែដំណើរការយ៉ាងរលូន មិនដែលឃើញមានមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការត្រួតពិនិត្យម្តងណាឡើយ។
តាមប្រភពខ្លះបានឲ្យដឹងថាបើគ្មានការបើកដៃពីមន្រ្តីរដ្ឋបាលព្រៃឈើនៅក្រុងព្រះវិហារ ទេនោះគឺរោងសិប្បកម្មកែច្នៃឈើទ្រង់ទ្រាយធំរបស់ឈ្មួញឈ្មោះ ថន មិនអាចធ្វើអាជីវកម្មតាមអំពើចិត្តបានទេ។ ប្រភពបានឲ្យដឹងទៀតថា ទាល់តែមានការបើកដៃពីលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ ទើបមន្រ្តីរដ្ឋបាលព្រៃឈើក្នុងក្រុងព្រះវិហារ ហ៊ានឃុបឃិតឲ្យឈ្មួញឈ្មោះ​ ថន ដំណើរការរោងសិប្បកម្មក្នុងភូមិឡឥដ្ឋ យ៉ាងសុខស្រួល។
ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ ថន បានឲ្យដឹងថា រោងសិប្បកម្មរបស់ឈ្មួញម្នាក់នេះជាប្រភពចំណូលរបស់មន្រ្តីរដ្ឋបាលព្រៃឈើនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចដំណើរការយ៉ាងពេញបន្ទុក។ ជាក់ស្តែងលោក នួន សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ បានរក្សាភាពស្ងៀមស្ងាត់ ទុកឲ្យរោងសិប្បកម្មរបស់ឈ្មួញឈ្មោះ ថន អាចដំណើរការយ៉ាងរលូនទោះបីគ្មានច្បាប់អនុញ្ញាតក៏ដោយ។ សូម្បីតែលោក កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងលោក សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ក៏រក្សាភាពស្ងៀមស្ងាត់។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed