ភ្នំពេញ៖ លោក Takeshita Tomohiro នាយកសាលាហាម៉ាម៉ាស្សី មកពីទីក្រុង Hamamastu Japan បានលើកឡើងថា លោកទើបតែមកដល់ប្រទេសកម្ពុជាលើកដំបូងប៉ុណ្ណោះ​ ហើយនៅពេលមកដល់​ អ្វីដែលលោកបានចាប់អារម្មណ៍ខ្លាំងនោះគឺ យុវជននាពេលបច្ចប្បន្នមានចំនួនច្រើន​ ផ្ទុយពីប្រទេសជប៉ុននាពេលបច្ចប្បន្ន ដែលសម្បូរទៅដោយមនុស្សចាស់ទៅវិញ។

ការដែលឃើញកម្លាំងយុវជនច្រើនដូចនេះ លោកនាយកសាលារូបនេះ បានពោលពាក្យថា នេះជាឱកាសកម្ពុជាម្តងហើយ ដែលត្រូវចាប់យកយុវជនក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ដូចប្រទេសជប៉ុនកាលពីអតីតកាល ស្រដៀងនឹងប្រទេសកម្ពុជាបច្ចុប្បន្នដែរ។ ការណ៍នេះ​ ដោយសារតែកម្លាំងយុវជន និងកាចេះចាប់យកយុវជនរបស់ប្រទេសជប៉ុននេះហើយ ទើបធ្វើឱ្យមានការរីកលូតលាស់ជាលំដាប់លើគ្រប់វិស័យ រហូតក្លាយជាមហាអំណាចសេដ្ឋកិច្ចលើពិភពលោក និងមានគេស្គាល់ប្រទេសជប៉ុនច្បាស់តាមរយៈវប្បធម៌ ដោយសារតែការផ្សព្វផ្សាយបានទូលំទូលាយដោយយុវជននេះឯង។ ប៉ុន្តែពេលនេះជាពេលវេលារបស់កម្ពុជាវិញម្តងហើយ។

លោកនាយកសាលារូបនេះ បានបញ្ជាក់ថា ការដែលលោកមើលឃើញ និងចាប់អារម្មណ៍លេីយុវជនកម្ពុជាដូចនេះ គឺបន្ទាប់ពីលោកបានសង្កេតមើលទៅលើយុវជនកម្ពុជាតាមរយៈនៃការចូលរួម ការនិយាយស្តី និងការប្តេជ្ញាចិត្ត របស់យុវជនកម្ពុជា ជាដើម។ លោកបានលើកឡើងដូចនេះ នៅក្នុងពិពណ៌ការសិក្សានៅប្រទេសជប៉ុន នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន(JAICA) នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដើម្បីឱ្យយុវជនកម្ពុជាស្វែងយល់ពីការសិក្សានៅក្នុងប្រទេសជប៉ុន ការទទួលបានព័ត៌មានពីការសិក្សា ក៏ដូចជាអាហារូបករណ៍ទៅសិក្សានៅប្រទេសជប៉ុន ជាដើម។

ទន្ទឹមនឹងនេះ លោកក៏មានការផ្តល់អាហារូបករណ៍សម្រាប់សិស្សនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ តាមរយៈនៃការប្រកតួតប្រជែងគ្នា ដើម្បីបានទៅសិក្សានៅប្រទេសជប៉ុន។ លោកក៏បានប្រាប់យុវជនកម្ពុជាផងដែរថា ក្នុងសម័យឌីជីថលនេះ​ យុវជនត្រូវតែដើរឱ្យទាន់សង្គមក្នុងស្រុក និងសង្គមខាងក្រៅប្រទេស តាមរយៈនៃការផ្លាស់ប្តូរការសិក្សាគ្នាទៅវិញទៅមក ការស្វែងយល់ពីវប្បធម៌គ្នាផងនោះ នឹងធ្វើឱ្យយុវជនមានភាពល្អប្រសើ និងជឿនលឿននៅថ្ងៃអនាគតបាន។

ជាមួយគ្នានេះ លោក ស៊ុយ សារ៉េត សាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង និងជាទីប្រឹក្សារាជរដ្ឋាភិបាលផងនោះ បានលើកឡើងថា​ រាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះយុវជនទាំងនៅជនបទ​ និងទីក្រុង​ តាមរយៈទទួលបានការសិក្សាស្មើៗគ្នា។
លោកសាស្ត្រាចារ្យក៏បានធ្វើការណែនាំដល់យុវជនផងដែរថា​ ទន្ទឹមនឹងទទួលបានការសិក្សាហើយនោះ​ យុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងចេះផ្លាស់ប្តូរការអប់រំ ហើយក៏សំខាន់ទៀតនោះគឺ ការផ្សាភ្ជាប់នូវការទំនាក់ទំនងការសិក្សានៅក្រៅប្រទេស​ ដោយត្រូវចេះប្រៀបធៀបប្រទេសរបស់ខ្លួន និងប្រទេសនៅលើពិភពលោក​ ហើយយត្រូវប្រមូលគំនិតល្អៗដើម្បីយកមកអភិវឌ្ឍន៍ប្រទេសខ្លួនឱ្យជឿនលឿនដូចគេ។ ម្យ៉ាងវិញទៀតយុវជនកុំភ្លេចធ្វើការចែករំលែក ផ្សព្វផ្សាយនូវវប្បធម៌របស់ខ្លួនទៅក្រៅប្រទេសឱ្យបានទូលំទូលាយផងដែរ ដើម្បីឱ្យគេបានស្គាល់ពីវប្បធម៌របបស់ខ្មែរកាត់តែច្បាស់ថែមទៀត។

សូមបញ្ជាក់ថា ប្រទេសជប៉ុនជារៀងរាល់ឆ្នាំ​ តែងតែផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា​ បានទៅសិក្សានៅប្រទេសជប៉ុន។ មិនថានិស្សិតអាហារូបករណ៍​ ឬនិស្សិតបង់ថ្លៃនោះទេ​ រដ្ឋាភិបាលជប៉ុនតែងតែយកចិត្តទុល្ខដាក់ដូចគ្នា​ តាមស្តង់ដាសិក្សាប្រទសជប៉ុន។ នេះបើតាមការអះអាងរបស់​ លោក Takeshita Tomohiro នាយកសាលាហាម៉ាម៉ាស្សី មកពីទីក្រុង Hamamastu Japan៕


                                                     
                     

By pcs

Leave a Reply

Your email address will not be published.