(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សៀវភៅរឿង «គូព្រេង មិនព្រាត់» និងថវិកាចំនួន១លានដុល្លារអាម៉េរិក ដែលទទួលបានពីពានរង្វាន់ «សន្តិភាពស៊ុនហាក់ ឆ្នាំ២០២២» នឹងត្រូវប្រើប្រាស់សម្រាប់ការបន្តសាងសង់លំនៅដ្ឋានជូនអតីតយុទ្ធជនកម្ពុជា។ នេះបើតាមសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២។

សៀវភៅ «គូព្រេងមិនព្រាត់» ដែលនិយាយពីជីវិតអាពាហ៍ពិពាហ៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសរសេរជាភាសាខ្មែរ អង់គ្លេស និងភាសាចិន ត្រូវបានដាក់លក់ ជាបន្តបន្ទាប់។ ចំពោះថវិកាដែលទទួលបានពីការលក់សៀវភៅនេះ សម្តេចនឹងប្រើប្រាស់ដើម្បីសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន។

ចំពោះ ពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២វិញ គឺសម្តេចបានទទួលពីមូលនិធិសន្តិភាពស៊ុនហាក់ កាលពីចុងខែមករា កន្ងលទៅ ហើយពិធីប្រគល់ពានរង្វាន់នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េ។

ការផ្តល់ពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា ហើយការដឹកនាំរបស់សម្តេចតេជោ ពិតជាបានរួមចំណែកដល់ការកសាងសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *