នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ
ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម យូហេ
សាសាការ៉ា ប្រធានមូលនិធិនីប៉ុន (The Nippon
Foundation ) នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។

ឯកឧត្តម សាសាកាវ៉ា បានជម្រាបជូនសម្ដេចតេជោ
អំពីសកម្មភាពរបស់មូលនិធិសាសាកាវ៉ា
នៅព្រះរាជាណាចក្រកម្ពុជា។ គួរបញ្ជាក់ថា
មូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយ នៃមូលនិធិ នីប៉ុន
ហើយសព្វថ្ងៃនេះ មូលនិធិនេះ កំពុងតែមាន សកម្មភាព
លើវិស័យ៖

ទី១- បង្កើតសាលាផលិតអវយវៈសិប្បនិម្មិត
ដែលមានអាយុកាលប្រមាណ ៣០ឆ្នាំមកហើយ។ សាលានេះ
ផលិតអវៈយវៈសិប្បនិម្មិត មានគុណភាពខ្ពស់
បច្ចេកទេសខ្ពស់ និងទទួលបានការគោរព
និងមានប្រទេសចំនួន ២៨
បានបញ្ជូនសិស្សមកសិក្សាការផលិតអវយវៈសិប្បនិម្មិត
នៅកម្ពុជា។

ទី២- ជួយសិស្សានុសិស្សនៅតាមជនបទ តាមរយៈការ
បង្រៀនភាសាអង់គ្លេស និងផ្ដល់អាហាររូបករណ៍
ដល់សិស្សចំនួនប្រមាណ ២ម៉ឺន៥ពាន់នាក់
ឱ្យបានទទួលការសិក្សា នៅភ្នំពេញផង
និងនៅក្រៅប្រទេសផង។

ទី៣- ចូលរួមជាមួយក្រសួងសុខាភិបាល
ក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់
ដែលលោកបានមានប្រសាសន៍ថា មកដល់ពេលនេះ
ប្រទេសកម្ពុជា ស្ទើរតែអស់អ្នកជំងឺ ដែលមានជំងឺឃ្លង់ហើយ។

ទី៤- សកម្មភាពរបស់មូលនិធិ នីប៉ុន នៅប្រទេសមីយ៉ាន់ម៉ា
ជួយដល់ស្ត្រី និងកុមារ ខាងផ្នែកមនុស្សធម៌ ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន
បានសម្ដែងនូវការរីករាយចំពោះការរីកចម្រើនរបស់សកម្មភាព
របស់មូលនិធិរបស់ឯកឧត្តម សាសាកាវ៉ា
នៅព្រះរាជាណាចក្រកម្ពុជា
ដែលមិនត្រឹមតែជួយដល់ប្រជាជនកម្ពុជាទេ
គឺជួយដល់ប្រជាជនប្រទេសដទៃទៀតផង
លើការផលិតអវយវៈសិប្បនិម្មិត ។

សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះឯកឧត្តម
សាសាកាវ៉ា ដែលបានជួយដល់កម្ពុជា លើវិស័យអប់រំ,
លើវិស័យសុខាភិបាល ប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់
ហើយមិនត្រឹមតែជួយដល់កម្ពុជាទេ
បានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀត
ដោយជួយដល់កុមារ និងស្ត្រី លើវិស័យមនុស្សធម៌
។សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យឯកឧត្តម
សាសាកាវ៉ា ប្រធានមូលនិធិ នីប៉ុន
បន្តជួយដល់កម្ពុជាតទៅទៀត៕

By pcs

Leave a Reply

Your email address will not be published.

You missed