ត្បូងឃ្មុំ៖ ស​ម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ​សង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ ប្រជាពលរដ្ឋនឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត។

ការថ្លែងនេះរបស់ស​ម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៣ ខែមេសានេះ។

​សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សង្ឃឹមថា ថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ មិនភ្លេចនឹងការចូលរួមបោះឆ្នោត ក្នុងបរិយាកាសមួយដែលអព្យាក្រឹត គ្មានការគំរាមកំហែង ហើយក៏សង្ឃឹមថា បងប្អូន​នឹងមិនភ្លេចគណបក្សប្រជាជនកម្ពុជា»។

សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា លើកឡើងថា ប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីធានាម្ខាងគឺ«សន្តិភាព» និងម្ខាងទៀតគឺដំណើរការ«អភិវឌ្ឍ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ ​និងប្រជាពលរដ្ឋរស់នៅទូទាំងប្រទេស ​ ដែលបានបោះឆ្នោតជូនគ​ណ​បក្សប្រជាជនកម្ពុជា នាពេលកន្លងមក ហើយ​សង្ឃឹមថា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ ប្រជាពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ និងនៅទូទាំងប្រទេស នឹងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តទៀត៕

By pcs

Leave a Reply

Your email address will not be published.

You missed