នៅរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២៤០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តម ទេសរដ្ឋមន្រ្តីនាយ ឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិទៀមចាស់ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា លោកអនុសេនីយ៍ឯក សែម ឆាន អាយុ៥៥ឆ្នាំ ចូលបម្រើជានគរបាលជាតិនៅឆ្នាំ១៩៩០ នៅអង្គភាពនគរបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការដោយសារជាន់មីននៅឆ្នាំ១៩៩៣ ក្នុងពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិនិពេជ ខេត្តកំពង់ធំ ។ លោកមានភរិយានិងកូនក្នុងបន្ទុកចំនួន២នាក់ សព្វថ្ងៃប្រកបរបរធ្វើស្រែ និងដាំបន្លែបង្ការ ដើម្បីបានដោះស្រាយជីវភាពក្នុងគ្រួសារ។ ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់ មានការលំបាកខ្វះខាត ហើយមានជម្រកស្លាក់នៅមិនសមរម្យ ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្ត កំពង់ធំ សុំការសម្រេចសាងសង់ ផ្ទះជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២៤០ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ប្រក់ស័ង្កសី។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារ អតីតយុទ្ធជននិងប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំថែរក្សា សុខភាព និងសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៥ និងដូសទី៦ ឲ្យបានគ្រប់ៗគ្នានៅតាមមណ្ឌលសុខភាព តាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករ គ្រឿងឧបភពបរិភោគ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ ។

លោកអនុសេនីយ៍ឯក សែម ឆាន អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូម គោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន៕

By pcs

Leave a Reply

Your email address will not be published.

You missed