(ខេត្តតាកែវ)៖ កាលពីថ្ងៃអាទិត្យ ១១រោច ខែអាសាឍឆ្នាំខាល ចត្វាស័កពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២២ ម៉ោង១៧ និង ១០នាទី ដោយមានការចង្អុលបង្ហាញពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។

លោកវរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការនគរបាលស្រុកព្រៃកប្បាស បានដឹកនាំបញ្ជាកម្លាំងជំនាញអធិការដ្ឋានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្ដៅ បានចុះបង្ក្រាបករណីដឹកជញ្ញូនដោយខុសច្បាប់នូវសារធាតុញៀនមួយករណី ស្ថិតក្នុងភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ឃាត់ខ្លួនបានមុខសញ្ញា១នាក់ ឈ្មោះកែវ ឧត្ដម ហៅ ប៉ិ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិព្រៃភ្ញី ឃុំព្រៃផ្ដៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។
ដោយដកហូតវត្ថុតាងរួមមាន
.ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសាធាតុញៀនចំនួន២កញ្ចប់
.ទូរស័ព្ទដៃចំនួន ១ គ្រឿង (ម៉ាកណូគាអិនចុចពិល)
.ម៉ូតូ មួយ គ្រឿង ម៉ាក ហុង ដាC125 ពណ៌ ខ្មៅ សេរី ឆ្នាំ ២០១៩ ពាក់ ផ្លាកលេខ ភ្នំពេញ 1IC 7480
បន្ទាប់មកកម្លាំងអធិការនគរបាលស្រុកព្រៃកប្បាស បាននាំខ្លួនជនសង្ស័យខាងលើរួមទាំងវត្ថុតាងមកកាន់ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed