(កំពង់ឆ្នាំង)៖អាជ្ញាធរខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី២៤ ខែមិថុនាបានដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបឧបករណ៍ខុសច្បាប់ក្នុងរដូវបិទនេសាទដែលជនល្មើសប្រព្រឹត្តនៅក្នុងស្រុកបរិបូណ៌។

មន្ត្រីចុះប្រតិបត្តិការណ៍បានឱ្យដឹងថា អភិបាលរងខេត្តនិងអភិបាលស្រុកបរិបូណ៌បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទនៅភូមិកំពង់អួរនិងភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ការចុះបង្រ្កាបនេះដោយទទួលបញ្ជាដាច់ខាតពីថ្នាក់ខេត្តមិនឱ្យកើតមានបទល្មើសបែបនេះទៀតឡើយ ប្រសិនបើកើតមានទៀត អ្នកគ្រប់គ្រងនៅទីនោះ ជាអ្នកទទួលខុសត្រូវ។

គួរបញ្ជាក់ថា កម្លាំងនគរបាលនិងសមត្ថកិច្ចបាក់ប័ន្ធខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបបទល្មើសនេសាទប្រភេទរបាំងសាច់អួនមានប្រវែង៣៥០ដល់៤០០ម៉ែត្រចំនួន១០របាំងជាមួយឧបករណ៍នេសាទខុសច្បាប់ជាច្រើនទឿតនៅភូមិកំពង់អួរ-ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌៕

By pcs

Leave a Reply

Your email address will not be published.

You missed