អង្គការសុខភាពពិភពលោក (WHO) បានប្រកាសកាលពីថ្ងៃសុក្រទី៧ខែឧសភាថា ខ្លួនបានអនុម័តចំពោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩មកពីក្រុមហ៊ុន Sinopharm របស់ប្រទេសចិន សម្រាប់ការប្រើប្រាស់ជាបន្ទាន់។

World Health Organization leaders at a press briefing on COVID-19, held on March 6 at WHO headquarters in Geneva. Here’s a look at its history, its mission and its role in the current crisis.

វ៉ាក់សាំងនេះ បានក្លាយជាថ្នាំបង្ការជំងឺកូវីដ-១៩ដែលត្រូវបានអភិវឌ្ឍដោយប្រទេសមិនមែនលោកខាងលិចដំបូងគេបំផុត ដែលទទួលបានការអនុម័តពី WHO។

នេះក៏ជាលើកទីមួយហើយដែរ ដែល WHO បានផ្តល់ការអនុម័តឲ្យប្រើប្រាស់ជាបន្ទាន់នូវវ៉ាក់សាំងរបស់ចិន ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។

ការចុះបញ្ជីជាបន្ទាន់របស់ WHO នេះគឺជាសញ្ញាបញ្ជាក់ដល់និយ័តកររបស់ប្រទេសនានា ស្តីពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់ផលិតផលនេះ ហើយនឹងអនុញ្ញាតឲ្យវ៉ាក់សាំងនេះដាក់បញ្ចូលទៅក្នុងកម្មវិធី COVAX ដែលជាកម្មវិធីសកល ផ្តល់វ៉ាក់សាំងជាចម្បងដល់ប្រទេសក្រីក្រ។

គួរបញ្ជាក់ថា កន្លងមក WHO បានផ្តល់ការយល់ព្រមជាបន្ទាន់ចំពោះវ៉ាក់សាំងកូវីដដែលផលិតដោយក្រុមហ៊ុន Pfizer-BioNTech, AstraZeneca, Johnson & Johnson ហើយកាលពីសប្តាហ៍មុនគឺ Moderna៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *