​ហាណូយ ៖ ក្រសួងសុខាភិបាល​វៀត​ណា​ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បានប្រកាស​រកឃើញ​ករ​ណី​ឆ្លង ជំងឺ​កូ​វីដ​១៩ ចំនួន ៤,១៥០ ករណី​បន្ថែមទៀត និង​អ្នកស្លាប់​ថ្មី ដោយសារ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ចំនួន​១២៥​នាក់​ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។ នេះ​បើតាម​តាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន Viet Nam News​។​

​ក្រសួងសុខាភិបាល​វៀត​ណា​ម​បញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​០៣​ករណី​ប៉ុណ្ណោះ​ជា​ករណី​នាំចូល ក្រៅពីនោះ​សុទ្ធតែជា​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់ ខណៈ​ទីក្រុង​ហូជីមិញ​ដែលជា​ចំណុចកណ្តាល នៃ​ការផ្ទុះ​រីក​រាល​នៃ​ជំងឺ​នេះ​មាន​ចំនួន​១,៧៣០​នាក់​។​

​សូមជម្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​០៧​ខែតុលា ឆ្នាំ​២០២១​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៨២៦,៨៣៧​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៧៥៨,៤៨៨​នាក់ ចំណែក​ចំនួន​អ្នកស្លាប់​សរុប​ចំនួន ២០,២២៣​នាក់​៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed