វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនៅចំណុចចំការក្រូចឆ្មារចំនួន ៧នាក
បន្ទាយមានជ័យ ÷គោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥
ថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២
វេលាម៉ោង០៩:៣០នាទី កម្លាំងសង្កែចំនួន០៣នាក់ដឹកនាំដោយលោកវ/ត្រី ឡុក ធី នាយប៉ុស្តិ៍បានទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃនៅចំណុចចំការក្រូចឆ្មារចំនួន ៧នាក់ (ស្រី)០៣នាក់
នាក់កុមារចំនួន១នាក់ពួកគាត់មានទីលំនៅក្នុងខេត្តចំនួន ០៣គឺ
១ បន្ទាយមានជ័យចំនួន០៣នាក់
២ ឧត្តរមានជ័យចំនួន០២នាក់
៣ សៀមរាបចំនួន០២នាក់
បន្ទាប់ពីធ្វើការណែនាំស្ដីពីការឆ្លងរាលដាលរបស់ Virus Covid-19 រួច​ កម្លាំង​ប៉ុស្តិ៍​សង្កែចំនួន ០៣នាក់ ដឹកនាំដោយលោកវ/ត្រី ឡុក ធី នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងកងពល៥១ បាន​ប្រគល់ពួកគាត់អោយទៅនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបឹងបេងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

By pcs

Leave a Reply

Your email address will not be published.