ខេត្តបន្ទាយមានជ័យ : ថ្ងៃសុក្រ៨កើតខែអស្សុជឆ្នាំជូតទោស័កសព២៥៦៤ ត្រូវនឹងថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ២០២០ ក្រោមម្លប់សន្តិភាព និងអគុណសន្តិភាព..!!

លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំក្រុមការងារ ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវស្បៀងអាហារ និងសម្ភារ:បំរុងមួយ ចំនួនសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃនារដូវវស្សានេះ ដែលជាអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន នៃ អគ្គស្នងការនគរបាលជាតិបានប្រគល់ជូនដល់កងកម្លាំងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ ។

នៅក្នុងឱកាសនេះ ដែលលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការ ខេត្តបន្ទាយមានជ័យបាន ពាំនាំនិងការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ នេត សាវឿន ឯកឧត្តមនាយឧត្តមសេនីយ៍ខេង សុមេធ អគ្គស្នងការរង ជាមេបញ្ជាការ នគរបាលជាតិប្រចាំទិសភូមិភាគ៤.៥ ផងដែរ.។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *