​កំពង់ចាម៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារពហុបំណង និងសមិទ្ធផលនានា របស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯឧលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ​នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

នាឱកាសនេះលោក ហ៊ុន ម៉ានី បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តកំពង់ចាមដែលសម្រេចបានសមិទ្ធផលជាច្រើនក្នុងថ្ងៃនេះក្រោមការដឹកនាំរបស់លោក ហាន កុសល ប្រធាន ស.ស.យ.ក. ខេត្តកំពង់ចាម។ លោកបានបន្តថា សកម្មភាពទាំងអស់នេះមិនត្រឹមតែធ្វើឡើងដើម្បីក្រុមគ្រួសារ ស.ស.យ.ក. ប៉ុណ្ណោះទេ ប៉ុន្តែគឺជាសកម្មភាពមួយដែលជះឥទ្ធិពលដល់សង្គម និងយុវជនដទៃឲ្យមានទម្លាប់ចូលរួមចំណែកជាមួយការងារសង្គម និងបណ្ដុះស្មារតីយុវជនឲ្យតស៊ូលះបង់ដើម្បីកម្ពុជានាពេលអនាគត។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ានី បានបន្ថែមថា សមិទ្ធផលដែលសម្រេចបានក្នុងថ្ងៃនេះមិនត្រឹមតែបង្ហាញឲ្យឃើញពីភាពជោគជ័យរបស់សមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាមនោះទេ ប៉ុន្តែគឺជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញ និងបង្កើនប្រសិទ្ធភាពការងាររបស់ ស.ស.យ.ក. ឲ្យកាន់តែល្អប្រសើរថែមទៀត៕

By pcs

Leave a Reply

Your email address will not be published.