ស្រុកម៉ាឡៃ : នៅថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៧:២៥នាទី ដល់ម៉ោង ០៨:១៥នាទី កម្លាំងប៉ុស្តិ៍សង្កែចំនួន ០៤នាក់ អាវុធវែង-ខ្លីចំនួន ០៤ដើម ដឹកនាំដោយលោកវ/ត្រី ឡុក ធី នាយប៉ុស្តិ៍ បានចុះល្បាត ត្រួតពិនិត្យតាមខ្សែបន្ទាត់ព្រំដែនចាប់ពីចំណុច ០២១៣១៦៥.១៥០០២៨២(in1960) ដល់ចំណុច ០២១៣៧១២.១៥០០៥៧២ (in1960) ក្នុងភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
ក្នុងការល្បាត ពុំមានសភាពការណ៍អ្វីខុសប្លែក និងប្រែប្រួលឡើយ ។
វេលាម៉ោង ០៧:៣០នាទី ដល់ម៉ោង ០៨:៣០ នាទី កម្លាំងប៉ុស្តិ៍ចំបក់ចំនួន ០៤នាក់ អាវុធវែង-ខ្លីចំនួន ០៤ដើម ដឹកនាំដោយ លោក អ/ឯក ប៊ុន គុន នាយប៉ុស្ដិ៍ បាន ចុះល្បាត ត្រួតពិនិត្យតាមខ្សែ បន្ទាត់ព្រំដែន ចាប់ពីចំណុច ០២១២ ៨៦៨.១៤៩៧៣៧៦ (lN ១៩៦០) ក្នុងភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ដល់ចំណុច ០២១២០១៤.១៤៩៦២៥៧ (lN ១៩៦០) ក្នុងភូមិភ្នំរូង ឃុំ បឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ។
ក្នុងការល្បាត ពុំមានសភាពការណ៍អ្វីខុសប្លែក និង ប្រែប្រួលឡើយ នៅតាម ព្រំដែនកម្ពុជាថៃ ។