ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងស្នងការនគរបាលខេត្ត បាត់ដំបង រៀបចំសណ្តាប់ធ្នាប់ និងការពារសន្តិសុខ ព្រមទាំងចូលរួមពិធីអបអរសាទរពានរង្វាន់ជ័យលាភីក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នៅមុខសាលាខេត្តបាត់ដំបង (អគារចាស់) ។
ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្តបាត់ដំបង ឯកឧត្តម លោក-លោកស្រីប្រធានមន្ទីរ-ស្ថាប័ន កងកម្លាំង លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជនកាយរឹទ្ធិ សិស្សានុសិស្សជាច្រើននាក់ផងដែរ ៕
