ភ្នំពេញ៖នៅព្រឹកថ្ងៃចន្ទ ១១រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយមានការអនុញាតពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារស្រាវជ្រាវបទល្មើស សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មរីកសាយភាយអាវុធប្រល័យ អញ្ជើញជាអធិបតីភាពក្នុង ពិធីប្រជុំផ្សព្វផ្សាយអនុវត្ត SOP ជាផ្លូវការ ដោយមានការចូលរួមពីសំណាក់ លោកនាយសេនាធិការរង លោកស្នងការ ស្នងការរង នាយ នាយរងការិយាល័យ សាលាទាំងពីរ និងបញ្ជូនរូបភាពប្រព័ន្ធ video conference ទៅរាជធានី-ខេត្តទាំង២៥។

By pcs

Leave a Reply

Your email address will not be published. Required fields are marked *